អត្ថន័យ​ពី​ក្រោយ​ចិញ្ចៀន​តម្លៃ​រាប់​សែនដុល្លារ​របស់ Kylie Jenner

  • 2018-03-18 04:57:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា តារា​កម្មវិធី​ទូរទស្សន៍ Kylie Jenner ចូលចិត្ត​ប្រើ​ប្រាស់​របស់​ដែល​ល្អ​ឥត​ខ្ចោះ ហើយ​ប្រសិន​បើ​និយាយ​ពី​គ្រឿង​អលង្ការ​វិញ​នោះ គឺ​នាង​ប្រើប្រាស់​មិន​មែន​របស់​ក្នុង​តម្លៃ​ត្រឹម​ពាន់​ដុល្លារ​នោះ​ទេ។

ក្រោយ​ពី​សម្រាល​កូន​ស្រី​ដំបូង​ឈ្មោះ Stormi របស់​នាង​រួច​មក តារា​ស្រី​រូប​នេះ​ត្រូវ​បាន​អ្នក​គាំ​ទ្រ​ជា​ច្រើន​ចាប់​អារម្មណ៍​ទៅ​លើ​ចិញ្ចៀន​ដែល​នៅ​លើ​ដៃ​របស់​នាង ដោយ​ឆ្ងល់​ថា​អក្សរ​ដែល​នៅ​លើ​ចិញ្ចៀន​មួយ​នោះ​មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច?​

ខណៈ​មិន​បាន​បក​ស្រាយ​ពី​ចម្ងល់​របស់​អ្នក​គាំទ្រ តារា​កម្មវិធី​ទូរទស្សន៍​រូប​នេះ​បាន​ចែកចាយ​រូបភាព​ចិញ្ចៀន​របស់​នាង​ដែល​មាន​អក្សរ JW លើ​កម្មវិធី Snapchat។ រូប​នោះ​ដែរ នាង​បាន​សរសេរ​ថា៖ "Jacques Webster & Jordyn Woods”។ ចិញ្ចៀន​នោះ​ផង​ដែរ ត្រូវ​បាន​ច្នៃ​ឡើង​​ពី​មាស​និង​ពេជ្រ ដោយ​​ហាង​លក់​គ្រឿង​អលង្ការ jeweler XIV Karats នៅ​តំបន់  Beverly Hills។ បើ​និយាយ​ពី​តម្លៃ​វិញ គឺ​មាន​តម្លៃ​រហូត​ដល់ ៤៥​ម៉ឺន​ដុល្លារ​ឯ​ណោះ។

បើ​តាម​វិប​សាយ EOnline បាន​ឲ្យ​ដឹង​ថា តារា​ស្រី​រូប​នេះ​អាច​នឹង​បង្ហាញ​តម្រុយ​ពី​ចិញ្ចៀន​មួយ​នេះ​អាច​ជា​ចិញ្ចៀន​ភ្ជាប់​ពាក្យ​របស់​នាង ព្រោះ​ថា​អ្នក​គាំទ្រ​បាន​ស្រាវជ្រាវ​ដឹង​ថា​ឈ្មោះ Jacques Webster នៅ​លើ​ចិញ្ចៀន​នោះ​ជា​ឈ្មោះ​ពិត​ប្រាកដ​របស់​តារា​ចម្រៀង Travis Scott។

គួរ​រម្លឹក​ដែរ​ថា តារា​កម្មវិធី​ទូរទស្សន៍ Kylie Jenner និង​តារា​ចម្រៀង Travis Scott បាន​ទទួល​កំណើត​កូន​ស្រី​ដំបូង​របស់​ពួក​គេ​កាល​ពី​ខែ​កុម្ភៈ ក្រោយ​ពេល​ដំណឹង​មាន​ផ្ទៃពោះ​របស់​តារា​ស្រី​រូប​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ៕

ចុចអាន៖

ប្រភព៖ The Richest   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម