Lexus LC 500 សាក​ល្បឿន​ជាមួយ Honda Type-R លទ្ធផល​បញ្ចប់​ទៅ​ជា​បែប​ណា?

  • 2018-03-19 01:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​វីដេអូ​ពី Top Gear បាន​បង្កើត​ការ​តេស្ត​ល្បឿន​រថយន្ត​ជំនាន់​ក្រោយ ២ សេរ៊ី​រវាង Lexus LC 500 និង Honda Civic Type-R ។ ក្នុង​វីដេអូ​រយៈ​ពេល ១ នាទី ១៥ វិនាទី បាន​សង្ខេប​ទាំង​កម្លាំង​ម៉ាស៊ីន​និង​ការ​សាកល្បង​ពិត​មាន​ការ​ចូល​រួម​ពី​លោក Chirs Harris និង Ninja Stig។

សម្រាប់​ម៉ូឌែល LC 500 មាន​ប្រើ​ម៉ាស៊ីន V8 ចំណុះ ៥,០ លីត្រ រត់​នៅ​ល្បឿន​អតិបរមា ២៧០ គ.ម/ម៉ បន្ថែម​ល្បឿន​ស្ទុះ​ពី ០ ទៅ ១០០ គ.ម/ម៉ ប្រើ​ពេល ៤,៧ វិនាទី អម​ទម្ងន់​ខ្លួន ១ ៩៣១ គីឡូក្រាម។ ចំណែក​ឯ​គូ​ប្រជែងCivic Type-R ប្រើ​ម៉ាស៊ីន Four-cylinder ចំណុះ ២,០ លីត្រ មាន​ល្បឿន​អតិបរមា ២៧១ គ.ម/ម៉ អម​ល្បឿន​ស្ទុះ​ប្រើ​ពេល ៥,៨ វិនាទី តែ​ទម្ងន់​ខ្លួន​ស្រាល​ជាង​ត្រឹម ១ ៤២០ គីឡូក្រាម។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ប្រភព: https://paultan.org/2018/03/15/video-lexus-lc-500-takes-on-the-honda-civic-type-r/#

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ paultan   ប្រែ​សម្រួល៖ កៅ រក្សា