BeAT ជំនាន់​ថ្មី​ នៅ​តែ​រក្សា​រូបរាង​ដូច​មុន តែ​ប្រព័ន្ធ​បច្ចេកវិទ្យា​ម៉ា​អេម

  • 2018-03-19 06:52:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន អិន ស៊ី អិច ( NCX Honda ) បាន​បញ្ចេញ​ម៉ូតូ​ស៊េរី​ថ្មី​ឆ្នាំ ២០១៩ ជា​ម៉ូតូ​ប្រភេទ Sport Honda BeAT ក្រោយ​ពេល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ពី​យុវវ័យ។ Honda BeAT ស៊េរី​ថ្មី​មាន ៣ ពណ៌​សម្រាប់​ជ្រើស​រើស គឺ ពណ៌​ក្រហម ស ពណ៌​ខៀវ ស និង​ពណ៌​ខ្មៅ ផ្កា​ឈូក។

Honda BeAT ស៊េរី​ថ្មី​នេះ​មាន​លក្ខណៈ​ពិសេស​ដូច​ជា៖

  • Iding Stop System: ជា​បច្ចេកវិទ្យា​ផ្អាក​ដំណើរ​ការ​ម៉ាស៊ីន បណ្ដោះ​អាសន្ន​នៅ​ពេល​ឈប់​ចំនួន ៣​វិនាទី និង​ដំណើរ​ការ​ស្វ័យប្រវត្តិ​ឡើង​វិញ។

  • Top Fuel Consumption: ជា​បច្ចេកវិទ្យា​សន្សំសំចៃ​ប្រេង​សាំង ដែល​បាន​សាក​ល្បង​តាម​រយះ ECE40MODE ដែល​អាច​បើក​បរ​បាន​ចម្ងាយ 63.7គម/លីត្រ។

  • Tubeless Tire and Wheel Design: ជា​លក្ខណៈ​ពិសេស​មួយ ដែល​កង់​មិន​ប្រើ​ពោះ​វៀន ធន់​នៅ​ពេល​បើក​បរ និង​មាន​សុវត្ថិភាព​ខ្ពស់​នៅ​ពេល​បើក​បរ។

  • ACG Starter: ជា​បច្ចេកវិទ្យា​បញ្ឆេះ​ម៉ាស៊ីន ដោយ​គ្មាន​សំឡេង​និង​រំ​ញ័រ។

  • Secure Key Shutter: សោ​ត្រូវ​បាន​បំពាក់​ដោយ​សន្ទះ ការពារ​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់។

  • Side-Stand Switch: ពន្លត់​ម៉ាស៊ីន​ដោយ​​ស្វ័យ​ប្រវត្តិ ដោយ​គ្រាន់​តែ​ដាក់​ជន្ទល់ ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់។

  • Headlight: ចង្កៀង​មុខ​ភ្លឺ​ច្បាស់​ល្អ អាច​ស្រប​តាម​ការ​បើក​បរ​លើ​គ្រប់​ដង​វិថី ជាមួយ​និង​ការ​រចនា​បែប​ថ្មី។

  • Big U-Box: ក្រោម​កែប​មាន​ឃ្លុប​ដាក់​សម្ភារៈ ទំហំ 10.8 លីត្រ កាន់​តែ​ទូលាយ។

  • New Dynamic Sporty Sticker: មាន​រចនា​តែម​ថ្មី ជាមួយ​និង LOGO ថ្មី​បែប​រស់​រវើក Dynamic Sporty កាន់​តែ​មាន​ភាព​ទាក់​ទាញ​ជាមុន។

ម៉ូតូ Honda BeAT ស៊េរី​ថ្មី​ដែល​មាន​រូប​រាង​ស្រដៀង​ទៅ​និង Honda iCon នេះ​ត្រូវ​បាន​បំពាក់​មក​ជាមួយ​កម្លាំង​ម៉ាស៊ីន ១១០ សេសេ។

លោក អុិន​ថានុន ឈុំ​ឆៃ ( Mr. Inthanon Chomchai) ប្រ​ធាន​ចាត់​ការ​ទូទៅ​ផ្នែក​លក់​របស់​ក្រុម​ហ៊ុន អិន ស៊ី អិច បាន​មាន​ប្រសាស៍ថា " ម៉ូតូ Honda BeAT ស៊េរី​ថ្មី​នេះ​និង​បំពេញ​នូវ​តម្រូវ​ការ​ប្រើ​ប្រាស់ ជាមួយ​និង​ចំណុច​ពិសេស​ជា​ច្រើន ដែល​បាន​បំពាក់​នៅ​លើ​ម៉ូតូ​នេះ បើ​ទោះ​បី​ជា Hond BeAT ទើប​តែ​ឈាន​ចូល​ទី​ផ្សារ​បាន​រយះ​ពេល​មួយ​ឆ្នាំ​ក៏​ដោយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ​បន្ត៖

អត្ថបទ៖ ម៉េងងី