ប្រាក់ សុវណ្ណារ៉ា ​​ប្រាប់​​កីឡាករ​ជម្រើស​ជាតិ​ទាំង​អស់​ត្រូវ​ស្វែង​យល់​ចំណុច​នេះ

  • 2018-03-19 04:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទម្លាយ​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទាំង​អស់​ត្រូវ​ស្វែង​យល់​ និង​ធ្វើ​យ៉ាង​ណា​សម្រប​ខ្លួន​ឲ្យ​បាន​ក្នុង​ការ​តទល់​ជា​មួយ អាហ្វហ្គានីស្ថាន នៅ​​លើ​ទឹក​ដី​ប្រទេស​​តា​ជី​គី​ស្ថាន​ ដែល​មាន​​សីតុណ្ហភាព​ជាង​ ១០ C' ។

​​​

គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ទឹក​ដី​ខាង​លើ​មាន​អាកាសធាតុ​ត្រជាក់​ស្ងួត វា​ខុស​ស្រលះ​ពី​ទឹក​ដី​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ ​ដូច្នេះ​​វា​ជា​កង្វល់​មួយ​ដែល​កីឡាករ​ទាំង​អស់​ត្រូវ​តែ​ព្យាយាម​សម្រប​ ដើម្បី​រក្សា​កម្លាំង​ក៏​ដូច​ជា​សមត្ថភាព​របស់​ខ្លួន ដើម្បី​ត្រៀម​ការ​ប្រកួត។

​​ទោះ​ជា​មាន​ការ​ព្រួយបារម្ភ​ចំណុច​នេះ​ក្ដី​លោក​មើល​ឃើញ​ថា សមត្ថភាព​កីឡាករ​កម្ពុជា​នៅ​ពេល​នេះ​មាន​ការ​រីក​ចំរើន ពិសេស​កីឡាករ​ទាំង ៤ រូប​ដែល​បាន​ផ្លាស់​ទៅ​លេង​នៅ​ម៉ាឡេស៊ី​សុទ្ធតែ​បាន​លេង​ក្នុង​ជម្រើស ១១ នាក់​ដំបូង។ លោក​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​​ថា ការ​ជួប​អាហ្វហ្គានីស្ថាន​លើក​នេះ​​ទទួល​បាន​លទ្ធផល​ល្អ​​ដូច​កាល​ជួប​លើក​ទី​១​ ដែល​លេង​នៅ​ទឹក​ដី​កម្ពុជា​ឬ​យ៉ាង​ណា​នោះ​ទេ។

កម្ពុជា​បាន​យក​ឈ្នះ អាហ្វហ្គានីស្ថាន ១-០ កាល​នៅ​ទឹក​ដី​កម្ពុជា​ម្ដង​ហើយ។ សម្រាប់​ជំនួប​មិត្ត​ភាព​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ហោះ​ទៅ​ទឹក​ដី​ឡាវ ម៉ោង ៣:០០ នាទី​រសៀល​នេះ ដើម្បី​ត្រៀម​​ការ​ប្រកួត​មិត្ត​ភាព​ជា​មួយ​ក្រុម​នេះ នា​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨។ រួច​បន្ត​ដំណើរ​ទៅ​ប្រកួត​ផ្លូវ​ការ​ជា​មួយ​អាហ្វហ្គានីស្ថាន​នៅ​លើ​ទឹក​ដី​ប្រទេស​តា​ជី​គី​ស្ថាន​​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨ នៃ​ព្រឹត្តិការណ៍ AFC Asian Cup 2019 វគ្គ​ជម្រុះ​ក្នុង​ពូល C៕ ​​​

ចង់​ដឹង​លោក ប្រាក់ សុវណ្ណារ៉ា និយាយ​អ្វី​ខ្លះ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម