មកមើលសណ្ឋានខ្សែបាតដៃតារាអាស៊ី និង​ជ្រាបអត្ថន័យ​ពីក្រោយទាំង​អស់គ្នា​

  • 2018-03-19 04:58:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បាត​ដៃ​មនុស្ស​មាន​សភាព​ខុសៗ​គ្នា ដែល​សុទ្ធ​តែ​អាច​បញ្ជាក់​ពី​ជោគជតារាសី​ ភាព​ជោគជ័យ​ និង​ទ្រព្យ​សម្បត្តិ​ម្នាក់ៗ។

មនុស្ស​ភាគ​ច្រើន​តែង​ចង់​ដឹង​ពី​អត្ថន័យ​នៃ​ខ្សែបាត​ដៃ​ខ្លួន​ ក៏​ដូចជា​បុគ្គល​ល្បីៗ​មួយ​ចំនួន​ ពិសេស​តារា​សំណព្វ​ចិត្ត​ តើ​មាន​រាង​យ៉ាង​ណា? ជាការពិត ខ្សែ​បាត​ដៃ​ចែក​ចេញ​ ជា៣​ប្រភេទ គឺ​ខ្សែ​បាតដៃស្វា រាង​អក្សរ M និង​រាង​ធាង​ដូង។ ដូចនេះ​តើសណ្ឋាន​បាត​ដៃ​ របស់​តារា​ចិន និង​កូរ៉េ មានរាងដូចម្ដេច​ខ្លះ? ដូចនេះ​មកដឹងអត្ថន័យ​ពីក្រោយ​ទាំងអស់គ្នា៖

១. តារា​ចិន​ Tang Wei

តារា​ស្រី​រូប​នេះ​ មាន​ខ្សែ​បាត​ដៃ​ស្វា ដែល​អាច​បញ្ជាក់​បាន​ថា​នាង​ជា​មនុស្ស​ឆ្លាតវៃ​ និង​មាន​គំនិត​ឆ្លាត​ខាង​ធ្វើ​ជំនួញ។

២. តារា​ចម្រៀង​កូរ៉េ​ Taeyeon (Girls' Generation)

ខ្សែ​បាត​ដៃ​របស់​ មេ​ក្រុម​ Girls' Generation រូបនេះ​មាន​រាង​ជា​អក្សរ​ M។ អ្នក​ដែល​មាន​ខ្សែបាត​ដៃ​ប្រភេទ​នេះ​ ជា​មនុស្ស​អស្ចារ្យ​ ឆ្លាត​ ក្លាហាន និង​មាន​សំណាង។

៣. លោក​ Yang Hyun Suk

ទោះ​បី​ កម្រ​ឃើញ​លោក​លើក​ដៃ​បង្ហាញ​ ប៉ុន្តែ​មហាជន​ភាគ​ច្រើន​សុទ្ធ​តែ​ដឹង​ថា​ ម្ចាស់​ផលិតកម្ម​ YG រូបនេះ​ មាន​ខ្សែ​បាតដៃ​រាង​ធាងដូង។ ដូចនេះ​មានន័យ​ថា​ លោក​ជា​មនុស្ស​ម្នាក់​ដែល​ជោគជ័យ និង​តែង​នាំមុខ​គេ​ជា​និច្ច​ក្នុង​ការងារ​ដែល​បំពេញ។

៤. តារា​ចម្រៀង​កូរ៉េ​ Irene (ក្រុម Red Velvet)

ស្រី​ស្អាត​រូបនេះ​ក៏​មាន​បាត​ដៃ​រាង​ជា​អក្សរ M ដែរ ហើយ​ដូច​អ្នក​គាំទ្រ​ជា​ច្រើន​បាន​កត់​សម្គាល់​រួច​មក​ហើយ​ថា​ នាង​ជា​តារា​លេចធ្លោ​ម្នាក់​តាំង​ពី​ចូល​សិល្បៈ​ភ្លាម។ ជា​ពិសេស​ Irene ក៏​ជា​នារី​ពូកែ​ម្នាក់​ដែរ។

៥. តារា​កូរ៉េ​ J-Hope (ក្រុម BTS)

គ្រប់​សមាជិក​របស់​ BTS សុទ្ធ​តែ​មាន​រូបភាព​បាត​ដៃ​ ដែល​បាន​ថត​ឲ្យ​ទស្សនាវដ្ដី។ សម្រាប់​ J-Hope មាន​លក្ខណៈ​ពិសេស​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង​គេ​ ព្រោះ​លោក​មាន​ខ្សែបាត​ដៃ​រាង​អក្សរ​ M។ ដូច​នេះ​ប្រាកដ​ណាស់​ តារា​ប្រុស​រូបនេះ​ គឺ​ជា​មនុស្ស​មាន​សមត្ថភាព​អស្ចារ្យ​ និង​តែង​ជោគជ័យ​ជានិច្ច​នូវ​រាល់​កិច្ចការ​ដែល​បាន​បំពេញ។

៦. តារាកូរ៉េ Jungkook (ក្រុម BTS)

ខុស​ពី​ J-Hope កូនពៅ​ក្រុមBTS បែរ​ជា​មាន​ខ្សែ​ដៃ​ស្វា ដូចនេះ​លោក​ជា​មនុស្ស​មាន​សំណាង​ខ្ពស់ ហើយ​ប្រសិន​ធ្វើ​ជំនួញ Jungkook ក៏​នឹង​ជោគជ័យ​ដែរ។

៧. តារា​កូរ៉េ​ Eun Ji (ក្រុម APINK)

បើ​គ្រាន់​តែ​ លើក​ឡើង​ថា​ Eun Ji ជា​មនុស្ស​មាន​ទេពកោសល្យ​ខ្ពស់​ ព្រោះ​មាន​ខ្សែដៃ​រាង​អក្សរ​ M ប្រាកដ​ជា​មិនសូវ​មាន​អ្នក​ជឿ​ទេ។ ប៉ុន្តែ​តាម​រយៈ​ស្នាដៃ​ដែល​នាង​សម្រេច​បាន​នា​ពេល​កន្លង​មក ពិត​ជា​អាច​បញ្ជាក់​ច្បាស់​ថា​ តារា​ស្រី​រូបនេះ​ជា​មនុស្ស​អស្ចារ្យ​ និង​ក្លាហាន​បំផុត៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម