ប្រជាជននៅម៉ាឡេស៊ី ធ្វើអត្តសញ្ញាណប័ណ្ណប្រើពេលត្រឹម ៤៥ នាទី!

  • 2018-03-19 07:09:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី នឹង​អាច​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ ក្នុង​រយៈ​ពេល​ត្រឹមតែ ៤៥ នាទី​ប៉ុណ្ណោះ បន្ទាប់​ពី​ដាក់​ពាក្យ​ស្នើសុំ​នៅ​ការិយាល័យ​ចុះ​បញ្ជី​ជាតិ ចាប់​ពី​ថ្ងៃ​ទី ១ ខែ មេសា ឆ្នាំ ២០១៨ តទៅ។

ឧបនាយករដ្ឋមន្ត្រី លោក Ahmad Zahid Hamidi បាន​ប្រកាស​ពី​ការ​ផ្ដួចផ្ដើម​ថ្មី​បំផុត​នេះ កាល​ពី​ថ្ងៃ​ទី ១៥ ខែ មីនា កន្លង​ទៅ។

«កាលពីមុន វា​ធ្លាប់​ចំណាយ​ពេល​ជា​ច្រើន​ខែ ដើម្បី​បាន​អត្តសញ្ញាណប័ណ្ណ​ថ្មី បន្ទាប់​ពី​ដាក់ពាក្យ​ស្នើសុំ​រួច។ ក្រោយមក វា​ត្រូវ​កាត់​បន្ថយ​មក​ត្រឹម​ពេល ១ ខែ និង រហូត​មក​ត្រឹម ៥ ថ្ងៃ។ ឥឡូវនេះ អត្តសញ្ញាណប័ណ្ណ អាច​ធ្វើ​រួច​រាល់​ក្នុង​រយៈពេល​ត្រឹម ៤៥ នាទី​ប៉ុណ្ណោះ»។ នេះ​បើ​តាម​សម្តី លោក Hamidi៕

ចុច​អាន៖

ប្រភព៖ worldofbuzz   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី