ប្រាក់ មុន្នីឧត្ដម និយាយ​ពី​ភាព​ខុស​គ្នា​នៃ​ការ​លេង​នៅ​កម្ពុជា និង​​នៅ​ម៉ាឡេស៊ី

  • 2018-03-20 02:05:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​ជួរ​មុខ​របស់​កម្ពុជា ប្រាក់​ មុន្នីរឧត្ដម បាន​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​បាន​ចេញ​ទៅ​ដល់​ទឹក​ដី​ឡាវ​កាល​ពី​ម្សិល​មិញ​នេះ ដើម្បី​ត្រៀម​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ស្អែក​នេះ​នៅ​ទី​នោះ។

ប្រាក់ មុន្នីឧត្ដម

​មុន​ពេល​ចេញ​ដំណើរ​​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ព្រះខ័ន​រាជ​​ស្វាយរៀង​រូប​​​នេះ​បាន​និយាយ​ថា « នៅ​ម៉ាឡេស៊ី និង នៅ​កម្ពុជា មិន​មាន​ភាព​ខុស​គ្នា​ច្រើន​ប៉ុន្មាន​ទេ។ ប៉ុន្តែ​នៅ​ទី​នោះ​គេ​មាន​ការ​ហ្វឹកហាត់​ខ្លាំង មាន​កីឡាករ​បរទេស​ល្អ​ៗ ខ្លាំងៗ ដែល​អាច​ឲ្យ​យើង​ទទួល​បាន​បទ​ពិសោធ​​ល្អ​។ មួយ​ទៀត​ពួក​គេ​មាន​ការ​លេង​តាម​របៀប​ប្រយុទ្ធ​ខ្លាំង និង​ការពារ​​ខ្លាំង។ ការ​បាន​ទៅ​លេង​នៅ​ក្រៅ​ប្រទេស ដូច​ជា​លីគ​ម៉ាឡេស៊ី​នេះ​ជា​រឿង​ល្អ​មួយ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​»។

​ប្រាក់ មុន្នីឧត្ដម នឹង​ចូល​រួម​ជួយ​ជម្រើស​ជាតិ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ជា​មួយ​ឡាវ ស្អែក​នេះ​ម៉ោង៦​ល្ងាច។ ​រួច​បន្ត​​ដំណើរ​ទៅ​ទឹក​ដី​ តា​គីជី​ស្ថាន​ ដើម្បី​ចូល​រួម​ការ​ប្រកួត​ផ្លូវ​ការ​ថ្ងៃ​ទី​២៧ តទល់​ជា​មួយ​អាហ្វហ្គានីស្ថាន ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ AFC Asian Cup 2018។

- ចង់​ដឹង​​ ប្រាក់ មុន្នីឧត្ដម និយាយ​អ្វី​ខ្លះ​​សូម​មើល​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​