ប៉ះ ឡាវ និង​ អាហ្វហ្គានីស្ថាន កែវ សុខផេង សង្ឃឺម​ឈ្នះ​​ច្រើន​បើ​សិន...

  • 2018-03-20 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា កែវ សុខផេង ​ជឿ​ថា​ ជំនួប​មិត្ត​ភាព​ជាមួយ​ឡាវ និង​ការ​ប្រកួត​ផ្លូវ​ការ​ជា​មួយ​អាហ្វហ្គានីស្ថាន កម្ពុជា​មាន​សង្ឃឹម​ឈ្នះ​ច្រើន​ ប្រសិន​បើ​រូប​គេ​​​បាន​​លេង​រួម​គ្នា​​ជា​មួយ ប្រាក់ មុន្នីឧត្ដម និង​ចាន់ វឌ្ឍនាកា ក្នុង​ជម្រើស ១១ នាក់​ដំបូង។

កែវ សុខផេង

​​ក្នុង​បទសម្ភាសន៍​កាល​ពី​ព្រឹកមិញ​ កែវ សុខផេង បាន​ឲ្យ​ដឹង​ថា រូប​គេ និង​មិត្ត​រួម​ជាតិ ចាន់ វឌ្ឍនាកា ព្រម​ទាំង ប្រាក់ មុន្នីឧត្ដម សុទ្ធ​តែ​មាន​បទ​ពិសោធន៍​ច្រើន​​ដូច​គ្នា ពិសេស​​មាន​ការ​លេង​យល់​ចិត្ត​គ្នា​ច្បាស់​លើ​ទីលាន។ ចំណុច​នេះ​រូប​គេ​រំពឹង​ថា នឹង​អាច​ឈ្នះ​ដៃ​គូ ប្រសិន​បើ​​អាច​លេង​ជា​មួយ​គ្នា​នៅ​លើ​ទីលាន​ក្នុង​ជម្រើស ១១ នាក់​ដំបូង ក្នុង​ការ​ប្រកួត​ចំនួន​ពីរ​ដែល​ត្រៀម​ខាង​មុខ​នេះ។

ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​កាល​ពី​ព្រឹក​មិញ​នេះ ដើម្បី​ត្រៀម​ជួប​ជា​មួយ​ឡាវ ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ​​នា​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ ២០១៨ នៅ​លើ​ទឹក​ដី​ឡាវ។ ​ក្រោយ​ប្រកួត​នេះ​​កម្ពុជា​ នឹង​ត្រូវ​តទល់​ជា​មួយ​​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨ នៅ​លើ​ទឹក​ដី​តា​គី​ជី​ស្ថាន​​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល C នៃ​ព្រឹត្តិការណ៍ AFC Asian Cup 2019។

- ​ចង់​ដឹង​ កែវ សុខ​ផេង​ និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​