ងាយៗ! របៀបបិទ Chat មិនចង់ឲ្យគេឃើញ Online តាមវិធីថ្មី
- 2018-03-20 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយៗ! របៀបបិទ Chat មិនចង់ឲ្យគេឃើញ Online តាមវិធីថ្មី
ចន្លោះមិនឃើញ
ថ្មីៗនេះ កម្មវិធី Messengerសម្រាប់ឆាត(Chat)ដ៏ពេញនិយមបានបញ្ចេញមុខងារថ្មីមួយហៅថា Availbility សម្រាប់ជាជំនួយ ពេលចង់បិទមិនឲ្យនរណាម្នាក់ក្នុងបណ្ដាញសង្គមឃើញអ្នកកំពុង Online។ ចង់ដឹងច្បាស់ អនុវត្តតាមវិធីខាងក្រោម៖
#សម្រាប់ស្មាតហ្វូន
អ្នកគ្រាន់តែចូលទៅកម្មវិធី Messenger រួចចុចលើរូបខ្លួនអ្នក ហើយរកមើលពាក្យថា Availbility នៅខាងក្រោមរូបបារកូដ រួចចូលទៅ បន្ទាប់មកចុចពាក្យ Turn Off ជាការស្រេច(មើលរូប)។
*ចំណាំ៖ សម្រាប់តែអ្នកកំពុងប្រើ Android ប៉ុណ្ណោះ។
#សម្រាប់កុំព្យូទ័រ
វិធីបិទ Chat មិនចង់ឲ្យគេឃើញ Online នៅលើកុំព្យូទ័រនេះ ជាគន្លឹះចាស់ទេ ប៉ុន្តែនៅតែមានប្រយោជន៍។ ប្រសិនបើចង់បិទ អ្នកគ្រាន់តែចូលទៅបើក Facebook លើកុំព្យូទ័រ ចុចលើរូប Setting តូចមួយ រួចជ្រើសរើសនរណាម្នាក់ ដែលអ្នកមិនពេញចិត្ត ឬគិតថារំខាន ហើយចុច Turn Off ជាការស្រេច។
បើមានចម្ងល់ អាចសាកសួរខាងក្រោមបាន៕
Like Page Sabay News Technology... ដើម្បីទទួលបានចំណេះដឹងជាច្រើនពីបច្ចេកវិទ្យា