គួរ​ឲ្យ​ស្ដាយ តារា​ចម្រៀង Rock and Roll ខ្មែរ​ម្នាក់ គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​យប់មិញ

  • 2018-03-20 04:28:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រ៉ុកខេនរ៉ូល អ្នក​នាង តាក់ ចន្ធី បាន​បាត់បង់​ជីវិត​គួរ​ឲ្យ​សោក​ស្ដាយ ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កាល​ពី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី២០ ពី​យប់មិញ។ នេះ​បើ​តាម​ទំព័រ "សិល្បករ​កម្ពុជា" របស់​លោក អ៊ឹម ជីវ៉ា។

តាម​ព័ត៌មាន​ពី​ប្រភព​ដដែល ដំបូង​ឡើយ​តារា​ចម្រៀង​ខ្មែរ​អ្នកនាង តាក់ ចន្ធី បាន​ធ្វើ​ដំណើ​តាម​ម៉ូតូ​កង់​បី pass app មក​ដល់​ស្តុប​ទន្លេបាសាក់ ផ្លូវ​ម៉ៅសេទុង សង្កាត់​ទួល​ទំពូង១ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ក៏​មាន​រថយន្ត​ម៉ាក ព្រុស​មួយ​គ្រឿង​ជិះ​ឡើង​លឿន​មក​បុក​ម៉ូតូ​កង់​បី​ដែល​មាន​អ្នក​នាង តាក់ ចន្ធី ជិះ​លើ​នោះ បណ្តាល​អ្នក​នាង មាន​គ្រោះ​ថ្នាក់​ធ្ងន់​រហូត​ដល់​ស្លាប់។ 

អ្នកនាង តាក់ ចន្ធី គឺ​ជា​តារា​ចម្រៀង​រ៉ុកឃែនរ៉ូល​ពេញ​និយម​ម្នាក់ ក្នុង​នោះ​បើ​ទោះ​បី ក្នុង​ស្រុក មិន​សូវ​មាន​អ្នក​ស្គាល់​ច្រើន ប៉ុន្តែ​អ្នក​នាង​មាន​ការ​ពេញ​និយម​ខ្លាំង​នៅ​បរទេស ពិសេស​ប្រទេស​បារាំង ដែល​​អ្នក​នាង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​ភ្ញៀវ​អន្តរជាតិ ហើយ​នោះ ជា​ហេតុ​ដែល​អ្នក​នាង​ជា​រឿយ​ៗ ត្រូវ​បាន​ទទួល​ការ​អញ្ជើញ​ទៅ​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ជា​ញឹកញាប់។

តាម​លោក អ៊ឹម ជីវ៉ា ដដែល អ្នកនាង តាក់ ចន្ធី គឺ​ជា​តារា​មួយ​រូប​ដែល​មាន​ជីវភាព​ក្រីក្រ​តស៊ូ​ក្នុង​ជីវិត​លំបាក​បំផុត។ អ្នក​នាង រស់​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង និង​មាន​នាទី​ជា​ម្ដាយ ជា​មេ​គ្រួសារ​រ៉ាប់​រង​បន្ទុក​ដែល​មាន​គ្នា​រហូត​ដល់​៨​អ្នក​ទាំងស្រុង។

រូបភាព៖ទំព័រ​សិល្បករ​កម្ពុជា​របស់​លោក អ៊ឹម ជីវ៉ា

សព​អ្នកនាង តាក់ ចន្ធី ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​កាន់​ស្រុក​កំពង់​ត្របែក​ខេត្ត​ព្រៃ​វែង ដើម្បី​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី។

អ្នក​នាង តាក់ ចន្ធី ធ្លាប់​បាន​បង្ហាញ​វត្តមាន​ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​ក្នុង​ស្រុក ក្នុង​ពិធី​ជប់​លៀង​ក្រុម​ការងារ​ផលិត​រឿង "Befor the Fall” របស់​ផលិតកម្ម Rock កាល​ពី​ឆ្នាំ ២០១៥។ គ្រា​នោះ អ្នក​នាង បាន​បង្ហើរ​សំនៀង​ដ៏​ក្រអួន ក្នុង​បទ​ចម្រៀង​របស់​ខ្មែរ ធ្វើ​ឲ្យ​ជនជាតិ​បរទេស​រាំ​លេង​យ៉ាង​សប្បាយ។

ទស្សនា​វីដេអូ​ខាង​ក្រោម អំពី​ការ​សម្ដែង​របស់​អ្នក​នាង តាក់ ចន្ធី កាល​នៅ​រស់...!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម