មុនចូលឆ្នាំខ្មែរអាកាសធាតុក្ដៅ ប្រយ័ត្នកូនតូចៗឈឺជំងឺទាំងនេះ
- 2018-03-20 04:55:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនចូលឆ្នាំខ្មែរអាកាសធាតុក្ដៅ ប្រយ័ត្នកូនតូចៗឈឺជំងឺទាំងនេះ
ចន្លោះមិនឃើញ
វេជ្ជបណ្ឌិតផ្នែកកុមារប្រាប់ឲ្យដឹង ដោយសារអាកាសធាតុប្រែប្រួលចុះឡើងដូច្នេះសូមឪពុកម្ដាយ ដែលរវល់នឹងការងារទាំងទ្បាយដែល មានកូនតូចៗសូម ប្រុងប្រយ័ត្នជំងឺមួយ ចំនួនដែលតាម យាយីសុខភាពកូនអ្នក។
តាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេសរោគ កុមារ និង ទារកធ្វើការនៅ មន្ទីរពេទ្យកុមារជាតិបានប្រាប់ Sabay នៅព្រឹកនេះថា ជំងឺដែលក្មេងៗអាយុចន្លោះពី៦ខែដល់៣ឆ្នាំ ឬលើសពីនេះកំពុងប្រឈមភាគច្រើនមានដូចជា៖
ឈឺក្បាល ក្ដៅខ្លួនតិចតួច ជំងឺរលាកផ្លូវដង្ហើមកុមារ ក្អក ផ្ដាសាយ រលាកបំពង់ក រាករូស រលាកទងសួតធ្ងន់ធ្ងរជាដើម។
លោកវេជ្ជបណ្ឌិតបន្តថា បើកូនមានរោគសញ្ញាដូចខាងលើ សូមរួសរាន់នាំកូនទៅជួបពេទ្យជំនាញដើម្បី ទទួលយកការព្យាបាលទាន់ពេលវេលា ចៀសវាងបញ្ហាអាចគ្រោះថ្នាក់បាត់បង់ជីវិត។
សូមទស្សនាវីដេអូក្មេង តូចដែលមានរោគសញ្ញារលាកទងសួតធ្ងន់ធ្ងរ។ ទារកដង្ហក់ ថ្ងូរមានផឺត ផតទ្រូង ច្រមុះផឺតផតផតថយ បៅស្វាយមុខសន្លឹម ជាដើម។
វីដេអូផ្ដល់ឲ្យ