អ្នក​ប្រើ S8/S8+ អាច​អាប់​ដេត Android Oreo បាន​ហើយ​នៅ​ឡើយ​តែ...

  • 2018-03-20 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រង់​ចាំ​​ដំណឹង Android Oreo យ៉ាង​យូរ​អស់​ជិត​កន្លះ​ឆ្នាំ ពេល​នេះ​អ្នក​ប្រើ Galaxy S8 និង S8+ អាច​ឡើង​ទៅ​ Android ជំនាន់​ចុង​ក្រោយ​បាន​ហើយ។ យ៉ាង​ណា​មិញ ក្នុង​តារាង​គេ​នៅ​មិន​ទាន់​ដឹង​ពី​ដំណឹង Galaxy Note8 នៅ​ឡើយ​ទេ ឃើញ​ចេញ​តែ​រូបភាព Screenshot ពី Oreo បន្តិចបន្តួច​ប៉ុណ្ណោះ​។

Android Oreo លើ S8+

ដើម្បី​អាច​អាប់​ដេត​បាន អ្នក​គ្រាន់​តែ​ចូល​ទៅ Setting->about Phone->System Update ជា​ការ​ស្រេច។ ចំពោះ​ស្មាតហ្វូន Android ដទៃ​ក៏​អាច​អាប់​ដេត​បាន​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​​ខាង​លើ ប៉ុន្តែ​មិន​មែន​ជា Android Oreo ទេ​អាច​ជា Nougat(7.0) ឬ Mashmallow(6.0) ជា​ដើម​។

#ចង់​ដឹង​​មាន​អ្វី​ថ្មី ទស្សនា​វីដេអូ​ខាង​ក្រោម​៖

Android Oreo មាន​បន្ថែម​មុខងារ​ថ្មីៗ​ជា​ច្រើន​ដូច​ជា Notification Dots ដែល​អាច​​បង្ហាញ​ Notification ឲ្យ​ឃើញ​លើ​ Icon របស់​កម្មវិធី។​ ពេល​ចុច​​ឲ្យ​យូរ​លើ​ Icon របស់​កម្មវិធី​វា​នឹង​បង្ហាញ​​ព័ត៌មាន​ដូច​ជា​ Notification ស្រដៀង​នឹង​មុខងារ​ 3D Touch លើ​ iOS ដែរ។

Android Oreo

មុខងារ​មួយ​ទៀត​គឺ​ Picture-in-Picture ដែល​អាច​ឲ្យ​ទស្សនា​វីដេអូ​អំឡុង​ពេល​ប្រើ​ប្រាស់​កម្មវិធី​ដទៃ​បាន។ ចំណែក​មុខងារ​ Autofill អាច​ចង​ចាំ​នូវ​​ឈ្មោះ​គណនី​ និង លេខ​សម្ងាត់​ដើម្បី​អាច​ចូល​ទៅ​កាន់​គណនី​ណា​មួយ​បាន​រហ័ស។ មិន​តែ​ប៉ុណ្ណោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​នេះ​ក៏​មាន​បន្ថែម​​រូប​ Emoji ថ្មីៗ​ជា​ច្រើន​ដែរ៕

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី