Duterte ឆេះដុំរឿងមួយខ្លាំងពេក ដាល់​ជញ្ជាំង​ឡើង​ហើម​ដៃ

  • 2018-03-20 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន បាន​បង្ហាញ​រូបថត​ដៃ​របស់​លោក ដែល​ហើម​ដោយសារតែ​លោក​ដាល់​ជញ្ជាំង នៅ​ក្នុង​វិមាន​ប្រធានាធិបតី។ លោក Duterte បាន​បញ្ចេញ​កំហឹង បន្ទាប់ពី​នាយកដ្ឋាន​យុត្តិធម៌​របស់​ហ្វីលីពីន បោះបង់​ចោលរឿង​ក្ដី​ស៊ើបអង្កេត​របស់​ពួក​អ្នក​មាន​មួយ​ចំនួន​ដែល​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។

រូបថត​មួយ​ចំនួន ត្រូវ​បាន​គេ​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម កាលពី​ចុង​សប្ដាហ៍​មុន ដោយ​បង្ហាញ​ពី​ដៃ​ហើម​របស់​លោក Duterte ដែល​ត្រូវ​បាន​ថត​នៅ​ក្នុង​គេហដ្ឋាន​របស់​គាត់​នាទី​ក្រុង Davao​ ។

លោក Ronald dela Rosa អគ្គ​ស្នងការ​នគរបាល​ជាតិ​​ហ្វីលីពីន បាន​លើក​ឡើង​ខាងលើ ព្រមទាំង​បង្ហាញ​ពី​ឈ្មោះ​របស់​បុគ្គល​មួយ​ចំនួន រួម​ទាំង​អ្នក​ជំនួញឈ្មោះ Peter Lim និង​លោក Eerwin Espinosa ដែល​ជា​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​។

សូម​បញ្ជាក់​ថា ចាប់​តាំង​ពី​លោក Duterte ឡើង​កាន់​អំណាច​ពី​ឆ្នាំ២០១៦​មក យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់​ប្រធានាធិបតី​រូប​នេះ បាន​សម្លាប់​មនុស្ស​ជាង ៤ពាន់​នាក់​ដែល​មាន​ការ​ជាប់​ទាក់ទង​នឹង​គ្រឿងញៀន។ យុទ្ធនាការ​នេះ ត្រូវ​បាន​គណបក្ស​ប្រឆាំង និង​ក្រុម​សិទ្ធិ​មនុស្ស រិះគន់​យ៉ាងខ្លាំង ដោយ​លើកឡើង​ថា យុទ្ធនាការ​របស់​លោក Duterte បាន​សម្លាប់​តែ​អ្នក​ប្រើប្រាស់ និង​អ្នក​ចែកចាយ​តូច​តាច ខណៈ​មេខ្លោង​ជា​ច្រើន​ បាន​បន្ត​ជួញដូរ​យ៉ាង​ហ៊ឹកហ៊ាក់​៕

លោក Duterte

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ លាភ

អត្ថបទថ្មី