ស្រីៗបើប្រកាន់ចរិត៤យ៉ាងនេះ អ្នកក្រមិនហ៊ានអ្នកមានមិនចូល អាចនៅសៅកែរហូត
- 2018-03-21 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗបើប្រកាន់ចរិត៤យ៉ាងនេះ អ្នកក្រមិនហ៊ានអ្នកមានមិនចូល អាចនៅសៅកែរហូត
ចន្លោះមិនឃើញ
មានសំណួរពេញនិយមតែចាក់ដោត និងអាចឈានដល់ប៉ះទង្គិចអារម្មណ៍មិត្តនារីមួយចំនួនខ្លះក៏មាន។ នោះគឺសំណួរដែលសួរដដែលៗថាពេលណាដល់គូរ ឬពេលណាទើបរៀបការ? នៅយូរពេកប្រយ័ត្នគេយកទៅតម្កល់ដាក់សារមន្ទីរជាដើម។ តាមការសាកសួរស្ត្រីទើបនឹងរៀបការរួចចំនួន៥រូបលើកឡើងស្រដៀងគ្នា អ្នកខ្លះរៀនបានសញ្ញាប័ត្រខ្ពស់ ខ្លះរៀនចប់ពីបរទេសផងនៅតែមិនទាន់មានប្ដីអាចមកពីប្រកាន់ចរិត៤យ៉ាងនេះ៖
១.រើសពេកចាំខ្លួនឯងរឹងមាំឬមានលុយច្រើនសិន
គេថាស្រីៗបើរៀនកាន់តែខ្ពស់ចង់មិនចង់ គឺសម្លឹងរកតែអ្នករៀនខ្ពស់ដូចគ្នា។ ដូច្នេះហើយទើបប្រុសៗខ្លះដែលរៀនបានទាបជាងល្មម ឬស្មើនាងគេមិនសូវហ៊ានចូលទៅជិតប៉ុន្មានទេ។ អ៊ីចឹងហើយបុរសខ្លះដែលរៀនចប់មានការងារគ្រាន់បើដែរ សុខចិត្តទៅស្រលាញ់នារីក្មេងៗឬកូនអ្នករកស៊ីលក់ដូរវិញក៏មាន។
រូបតំណាង
២.លេងចរិតស្រីស្អាតឬឆ្នាសឆ្នើមពេក
បើថាស្រីស្អាតមែនមធ្យមទេ តែងំអ្នកមិនសូវស្អាតខ្លះនឹងតែម្ដង ដែលចូលចិត្តលេងចរិតខ្ពស់ពេក។មិនមែនស្ដីបន្ទោសស្រីៗទេ តែបើតាមសំដីបុរស១ក្រុមដែលបានប្រាប់ក្រុមការងារ Sabay បានសាកសួរលើកឡើងថា នារីខ្លះរៀនបានខ្ពស់មែនតែមិនដឹងយ៉ាងម៉េចដូចជាខ្លាចគេចង់បន្លំមកប៉ះខ្លួនឯងទៅវិញ។ ក្នុងចំណោមបុរសជាច្រើនរូបនោះ វិសិដ្ឋជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនិយាយថា៖ «បងសាកគិតទៅមើលតើមានបុរសណាដែលស៊ូទ្រាំបានបើលេងតែយ៉ាងនឹងរាល់ពេលដែលប្រុសៗមកជិតឬនិយាយជាមួយសួររឿងល្អសោះ»។
៣.មុខក្រញូវអាជីពធ្វើខ្លួនឯងដូចរវល់ និងម៉ឺងម៉ាត់ពេក
ពិភពលោកនេះមានរឿងស្រស់បំព្រងច្រើនណាស់ គួរចំណាយពេលញញឹមឲ្យបានច្រើនក៏ល្អ។ រឿងខ្លះដែលមិនចាំបាច់គួរបោះចោលខ្លះឬបដិសេធខ្លះក៏ល្អ។ ស្រីៗអាចងាកមកចំណាយពេលបង្កើនទំនាក់ទំនងជាមួយមនុស្សថ្មីៗឲ្យបានច្រើន។ ឧទាហរណ៍៖ ការចេញទៅក្រៅឬដើរលេងជាមួយមនុស្សថ្មីៗ មានស្រីប្រុសចាស់ក្មេងប្លែកក្រុមគ្នា។ សូមកុំចាំតែដើរលេងជាមួយមនុស្សដែលធ្លាប់ដើរជាមួយពេកអី។
រូបតំណាង
៤.អត់ចេះចាប់ឱកាសឲ្យជាប់
សម័យនេះហើយស្រីៗកុំអៀនច្រើនពេក តែក៏មិនមែនបានន័យថាក្លាហានខុសរឿងដែរ។ ដូច្នេះបើជាសិនជាមានបុរសណាចេញមុខសារភាពស្រលាញ់ ឬបង្ហាញអាការៈចាប់អារម្មណ៍យើងអាចគិតពិចារណាភ្លាម។ បើត្រូវគ្នាគួរបន្តទៅមុខទៀត តែបើមិនត្រូវគ្នាទេក៏ត្រូវហ៊ានបដិសេធភ្លាមៗ។ ដូចពាក្យចាស់ថាឱកាសល្អឬមនុស្សល្អមិនមែនចេះតែមករកយើងនោះទេ៕
ចុចអាន៖
ស្រីៗកុំទាន់យកប្ដីនាំអំពល់ទុក្ខ បើមានចរិត៦យ៉ាងនេះ ព្រោះការហើយដឹងតែអត់ស្រួលទេ
ប្រុសៗពេលចង់បានប្រពន្ធខ្លាំង តែងចេញចរិត៦យ៉ាងនេះខ្ទេចខ្ទីគ្មានសល់
បើ Crush បង្ហាញទង្វើ៦យ៉ាងនេះ ចេញឲ្យឆ្ងាយពីជីវិតគេកាលណាកាន់តែល្អបំផុត