តេស្តផ្ទាល់នឹងភ្នែក ឃើញថា Galaxy S9 មានតួខ្លួនរឹងមាំជាង iPhone X
- 2018-03-20 12:59:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេស្តផ្ទាល់នឹងភ្នែក ឃើញថា Galaxy S9 មានតួខ្លួនរឹងមាំជាង iPhone X
ចន្លោះមិនឃើញ
ក្រុមការងារ SquareTrade បានផលិតនូវវីដេអូពីរផ្សេងគ្នា នៃការសាកល្បងភាពធន់លើតួខ្លួនស្មាតហ្វូនជំនាន់ក្រោយ Galaxy S9 និង iPhone X។ ដោយលទ្ធផលបញ្ចប់រកឃើញថាត្រកូល S ឆ្នាំ ២០១៨ របស់ SAMSUNG មានភាពរឹងមាំល្អ ជាងម៉ូឌែលឆ្នាំទៅ S8 និងគូប្រជែង iPhone ថ្លៃ ៩៩៩ ដុល្លារ។
ថ្វីបើសាកល្បងទម្លាក់នៅដំណាក់កាលដំបូងក្នុងកម្ពស់ ១,៨ ម៉ែត្រ បន្សំការតេស្តជាច្រើនផ្នែកទៀត ពិន្ទុនៃស្មាតហ្វូនដែលងាយប្រេះស្រាំ S9 ទទួលបាន ៧១ តិចជាង S9+ មានដល់ ៧៦ ដែលធៀបទៅនឹង iPhone X មាន ៩០ ពិន្ទុ (ពិន្ទុកាន់តែខ្ពស់ភាពងាយបែកកាន់តែឆាប់កើតមាន)។
រំឭកថាកន្លងទៅ SquareTrade Labs ក៏ធ្លាប់បញ្ជាក់ម្តងរួចមកហើយ ដោយថា iPhone X ជាស្មាតហ្វូនដែលងាយបែកបំផុត, តម្លៃថ្លៃបំផុត និងការជួសជុលត្រូវចំណាយខ្ពស់ជាងស្មាតហ្វូនណាៗទាំងអស់។
ទស្សនាវីដេអូខាងក្រោម:
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: