ពីរក្បាច់ ជើង​ខ្លាំង​ប៉ុណ្ណា ក៏​មិនអាច​មើល​សារ​​អ៊ីមែល ឬ Facebook លើទូរសព្ទ​​អ្នក​បាន​​ដែរ

  • 2018-03-21 02:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Notifications ពី​កម្មវិធី​នានា​លើ Lock screen អាច​ឲ្យ​អ្នក​ដឹង​បាន​ឆាប់​ពី​សារ​មិត្តភក្ដិ​ផ្ញើ​មក ឬ​ដំណឹង​ផ្សេងៗ តែ​ជន​ទី​បី​ក៏​អាច​ឃើញ​ខ្លឹមសារ​បាន​ផង​ដែរ ទាំង​ដែល​ទូរសព្ទ​នៅ Lock នៅ​ឡើយ​។

iOS 11 អាច​ឲ្យ​អ្នក​លាក់​ខ្លឹមសារ​ខាងក្នុង​នៃ Notifications នីមួយៗ ដែល​ជា​ផ្នែក​មួយ​ជួយ​រក្សា​ព័ត៌មាន​សម្ងាត់​របស់​អ្នក​។ 

ការ​លាក់​ខ្លឹមសារ​គ្រប់​កម្មវិធី​តែ​ម្ដង​

  • បើក​កម្មវិធី Settings > ចុច​លើ Notifications
  • នៅ​ផ្នែក​ខាងលើ​ចុច​លើ Show Previews
  • ជ្រើសរើស​យក When Unlocked។

រ​លាក់​ខ្លឹមសារ​ពី​កម្មវិធី​មួយៗ ជៀស​ជាង​ទាំងអស់​

  • បើក​កម្មវិធី Settings > ចុច​បើក​ត្រង់ Notifications
  • ចុច​លើ​ឈ្មោះ​កម្មវិធី​ណា​មួយ សម្រាប់​ការ​ផ្លាស់ប្ដូរ Notification settings
  • ជ្រើសរើស​យក When Unlocked

Notification Settings មាន​បី​ជម្រើស Always (តែងតែ​បង្ហាញ​), When Unlocked ជា Default (បង្ហាញ​ពេញលេញ​ពេល Unlocked), Never (មិន​បង្ហាញ​តែ​ម្ដង​)។ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Macworld   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី