ក្រៅ​ជា Top Scorer កីឡាករ Salah ក៏​ជា​អ្នក​​ធ្វើ​ឲ្យ​ខកខាន​ឱកាស​ច្រើន​​ជាង​គេ​ដូច​គ្នា

  • 2018-03-21 03:51:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah កំពុង​ឈរ​ជា​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ  Premier League រដូវ​កាល​នេះ​ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Liverpool រូប​នេះ​ក៏​ជា​​អ្នក​ខកខាន​ឱកាស​ទាត់​ចូល​ច្រើន​ជាង​គេ​ដែរ។

បច្ចុប្បន្ន​កីឡាករ​សញ្ជាតិ​អេហ្សីប​​មាន​២៨​គ្រាប់​ក្នុង​ដៃ​ ច្រើន​ជាង Harry Kane ដែល​កំពុង​នៅ​លេខ​ពីរ​៤​គ្រាប់។ ទាត់​បញ្ចូល​ទី​៤​គ្រាប់​ម្នាក់​ឯង​ចុងក្រោយ​លើ  Watford  បាន​ធ្វើ​ឲ្យ Salah ក្លាយ​ជា​អធិរាជ​អ្នក​ទាត់​បញ្ចូល​ទី តែ​ក្រឡេក​ទៅ​មើល​កីឡាករ​ដែល​​ធ្វើ​ឲ្យ​ឱកាស​គ្រាប់​បាល់​រំលង​ច្រើន​ជាង​គេ Salah​ ក៏​នៅ​លើ​កំពូល​តារាង​ដូច​គ្នា។

យោង​តាម​គេហទំព័រ​ផ្លូវការ​របស់ Premier League កីឡាករ​ម៉ាស៊ីន​គ្រាប់​បាល់ Salah ខក​ឱកាស​ដល់​១៩​ដង ឯ​អ្នក​លេខ​ពីរ​គឺ Christian Benteke ១៨​ដង និង​លេខ​៣Harry Kane ដង។ Sergio Aguero, Alexandre Lacazette និង Romelu Lukaku សុទ្ធ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ខក​ឱកាស​ច្រើន​ជាង​គេ​នៅ PL រដូវ​កាល​នេះ៕ ​ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី