អតីត​ស្វាមី Britney Spears ថា​ទឹក​ប្រាក់​​ខ្លួន​ទទួល​បាន​ មិន​គ្រប់​គ្រាន់​ដើម្បី​ចិញ្ចឹម​កូន

  • 2018-03-21 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Keven Federline វ័យ​ ៣៩​ឆ្នាំ​អតីត​ស្វាមី​របស់​ Britney កំពុង​តែ​មិន​ចុះ​សម្រុង​គ្នា​ជាមួយ​អតីត​ភរិយា​រឿង​ទឹក​ប្រាក់​ចិញ្ចឹម​កូន។

លោក Ferderline បាន​ឈ្នះ​ក្ដី​និង​មាន​សិទ្ធិ​ចិញ្ចឹម​កូន​ប្រុស​ទាំង​ពីរ​គឺ Preston វ័យ ១២ឆ្នាំ​និង Jayden វ័យ​១១ឆ្នាំ​។ ថ្មី​នេះ​លោក​បាន​ទាម​ទារ​ទឹក​ប្រាក់​បន្ថែម​ទៀត​ពី​អតីត​ភរិយា​ Britney ដែល​ពេល​នេះ​តែង​តែ​ផ្គត់​ផ្គង់​លោក​ទឹក​ប្រាក​ ២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ។

​បើ​តាម​ទស្សនាវដ្ដី US Weekly តារា​ចម្រៀង​រូប​នេះ​និង​ឪពុក​ខ្លួន​លោក Jamie Spears បាន​ផ្ដល់​នូវ​គម្រោង​ផ្គត់ផ្គង់​កូន​ថ្មី​ទៅ​កាន់​​អតីត​ស្វាមី​ ប៉ុន្តែ​​​ពេល​នេះ​​លោកមិន​ពេញ​ចិត្ត​នឹង​គម្រោង​នោះ​ទេ។ លោក Kevin ចង់​ឲ្យ​ Britney កែប្រែ​បន្ថែម​នូវ​ទឹក​ប្រាក់​នោះ​ ដោយ​មិន​ចង់​ឲ្យ​មាន​ការ​ដឹង​ឮ​ពី​តុលាការ​ ប៉ុន្តែការ​ចរចា​នោះ​គឺ​មិន​មែន​ងាយ​ស្រួល​នោះ​ទេ។

លោក Federline និង​ក្រុម​មេធាវី​ខ្លួន បាន​ទាម​ទារ​ទឹក​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​កូន​ គឺ​គិត​យក​តាម​ភាគ​រយ​​នៃ​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ម្ចាស់​បទ "Work Bitch” តែ​ម្ដង។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ Britney ខ្វល់​ខ្វាយ​ជា​ខ្លាំង​ ប៉ុន្តែ​នាង​មិន​សុខ​ចិត្ត​ផ្ដល់​ឲ្យ​ ទឹក​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដែល​នាង​ខិត​ខំ​រក​បាន​ ដោយ​ងាយ​ស្រួល​ពេកដូច្នេះ​ឡើយ។

Kevin និង​ Britney បាន​រៀប​ការ​តាំង​ពី​ខែ​តុលា​ ឆ្នាំ ២០០៤ មក​ម្ល៉េះ​ ហើយ​ក៏​បាន​បែក​គ្នា​ទៅ​វិញ​បន្ទាប់​ពី​រៀប​ការ​បាន​ ៣​ឆ្នាំ។ បន្ទាប់​ពី​បែក​គ្នា​ Britney មាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ ដែល​បាន​ធ្វើ​ឲ្យ​បាត់​បង់​សិទ្ធិ​ចិញ្ចឹម​កូន​ទាំង​ពីរ​។ ពេល​នេះ​នាង​កំពុង​តែ​ទាក់​ទង​ជាមួយ​តារា​ម៉ូដែល Sam Asghari និង​រស់​នៅ​យ៉ាង​មាន​សេចក្ដី​សុខ​ជាមួយ​គ្នា៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម