​អ្នក​បង្កើត​ WhatsApp ​ប្រាប់​​ឲ្យ​គ្រប់​គ្នា​លុប​ Facebook ចោល

  • 2018-03-21 07:05:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ Facebook សហ​ស្ថាបនិក​ WhatsApp លោក​ Brian Acton បាន​ប្រកាស​លើ​គណនី​ Twitter របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ ឲ្យ​គ្រប់​គ្នា​លុប​​ Facebook ចេញ។

គួរ​ដឹង​ថា Facebook បាន​ទិញ​យក​ WhatsApp ក្នុង​តម្លៃ​ ១៩ ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​ ២០១៤។ លោក​ Acton បាន​​បន្ត​ស្ថិត​នៅ​ក្រុមហ៊ុន​ WhatsApp រយៈពេល​ប៉ុន្មាន​ឆ្នាំ​ មុន​នឹង​សម្រេច​ចិត្ត​​ដើរ​ចេញ​ដើម្បី​បង្កើត​​​មូលនិធិ​ Signal Foundation នៅ​ដើម​ឆ្នាំ​នេះ។

បន្ថែម​ពី​នេះ​លោក​ Acton ក៏​ធ្លាប់​បាន​​ដាក់​ពាក្យ​សុំ​បម្រើ​ការងារ​នៅ​ Facebook នា​ឆ្នាំ​ ២០០៩ និង​បាន​បាន​បង្ហោះ​ពី​ការ​មិន​ទទួល​យក​រូប​លោក​ នៅ​​លើ​គណនី​ Twitter ផង​ដែរ។

កាល​ពី​ថ្ងៃ​ចន្ទ​ ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ Facebook បាន​និយាយ​ថា​ជួល​​​ភ្នាក់ងារ​ឲ្យ​ត្រួត​ពិនិត្យ​លើ​​​​​​​​​​​ក្រុមហ៊ុន​ស្រាវជ្រាវ​ Cambridge Analytica និង​បាន​ប្រកាស​ថា​​បិទ​​មិន​ឲ្យ​​ក្រុមហ៊ុន​នេះ​ចូល​ទៅ​ក្នុង​បណ្ដាញ​របស់​ខ្លួន៕​​

ចុចអាន៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី