៧​ចំណុច​ ឡៅ​ ចន្រ្ទា​ និង​ នឹងប្រាក់កាន​ មាន​ស្នៀត​វ៉ៃ​​ស្រដៀង​គ្នា​

  • 2018-03-22 01:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ ឡៅ​ ចន្រ្ទា​ នឹង​ត្រូវ​ប៉ះ​គ្នា​ជា​មួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​ នឹងប្រាក់កាន​ នៅ​ជុំ​ចុង​ក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពួល​ ពាន​រង្វាន់​ ISI​ របស់​សង្វៀន​ CNC​ ប៉ុន្មាន​សប្ដាហ៍​ទៀត​នេះ។​ អ្នក​ទាំង​ពីរ​ជា​បេក្ខភាព​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​ដូច​គ្នា​ ៣ប្រកួត ​កន្លង​ទៅ​ឈ្នះ​ទាំង​៣​ ហើយ​៩ពិន្ទុ​ ប៉ុន្តែ​ខុស​ត្រង​កីឡាករ​កម្ពុជា​ផ្ដួល​ដៃ​គូរ​ឲ្យ​សន្លប់​ទាំង​អស់។​ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​ គឺ​ស្នៀត​ប្រកួត​ និង​ចង្វាក់​នៃ​ការ​ប្រកួត​គឺ​ស្រដៀង​គ្នា​តែ​ម្ដង។​ តោះ​មក​មើល​មាន​ស្នៀត​ដូច​គ្នា​ត្រង់​ណា​ខ្លះ?​

  • ​១​ ចូល​ចិត្ត​ឆ្មក់​ដៃ​ និង​វ៉ៃ​លឿន​ដូច​គ្នា​

  • ២​ ចូល​ចិត្ត​ចូល​អោប​ និង​កាច​វ៉ៃ​ជង្គង់​ល្អ​ដូច​គ្នា​

  • ៣​ ចេះ​បោះ​ជង្គង់​ឆ្វាយ​ធ្ងន់​ល្អ​ដូច​គ្នា​

  • ៤​ ភាគ​ច្រើន​ទាត់​ជើង​ក្រោម​ និង​យូរ​ៗ​ម្ដង​ទើប​ឆ្មក់​ទាត់​លើ

  • ៥​ ឆក់​កែង​ ពេល​ដៃ​គូរ​ចូល​វ៉ៃ​មិន​ប្រយ័ត្ន​

  • ៦​ អោប​ហើយ​ឆ្លៀត​វ៉ៃ​កែង​កៀក​

  • ៧​ ចេញ​ផ្លែ​ច្បាស់​ៗ​ដូច​គ្នា​ និង​មិន​ចេះ​តែ​វ៉ៃ​អត់​ប្រយោជន៍​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម