ភ្ញាក់ផ្អើល ពេលដឹងរយៈពេលដែលប្រជាជនថៃប្រើដើម្បីមើល Youtube ក្នុងមួយថ្ងៃៗ
- 2018-03-21 14:19:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល ពេលដឹងរយៈពេលដែលប្រជាជនថៃប្រើដើម្បីមើល Youtube ក្នុងមួយថ្ងៃៗ
ចន្លោះមិនឃើញ
ប្រជាជនថៃបានប្រើប្រាស់ពេលជាង ២,៤ ម៉ោង ឬ ប្រមាណ ១ ភាគ ១០ ក្នុងមួយថ្ងៃដើម្បីមើល Youtube។
ក្រុមហ៊ុន Youtube ប្រចាំប្រទេសថៃ បានរាយការណ៍ថា ប្រជាជនថៃចំនួន ៤៦ លាននាក់មើលវីដេអូក្នុង Youtube ហើយពួកគេចំណាយពេលជាមធ្យមចំនួន ២,៤ ម៉ោងក្នុងមួយថ្ងៃ។ ក្នុងនោះ ៥១% មើលកម្មវិធីទូរទស្សន៍ឡើងវិញ ៣៣% ដើម្បីស្វែងយល់អ្វីថ្មីៗ ៧០% ដើម្បីស្ដាប់ចម្រៀង និង ២៤% ដើម្បីស្វែងយល់ពីមុខទំនិញផ្សេងៗ។
ទោះជាយ៉ាងណា មានភាពខុសគ្នាបន្តិច រវាងប្រជាជនថៃនៅទីក្រុង និងនៅជនបទ។ ចំពោះអ្នកនៅទីក្រុងប្រើពេលជាមធ្យម ២,៤ ម៉ោងក្នុងមួយថ្ងៃក្នុងការមើល Youtube ខណៈនៅជនបទ ទិន្នន័យនៅត្រឹម ២,១ម៉ោង។
បើតាមលោក Ben King ប្រធាន Google ប្រចាំប្រទេសថៃ បានឲ្យដឹងថា ការពេញនិយមមើល Youtubeនេះ នៅប្រទេសថៃ អាចជួយបង្កឱកាសដល់មុខជំនួញផ្សាយពាណិជ្ជកម្មឲ្យកាន់តែរីកចម្រើនទៅមុខ។ Youtube អាចរកចំនួនការចុចមើលដល់អ្នកផ្សាយពាណិជ្ជកម្ម ៣.៥ដង ច្រើនជាងបណ្ដាញសង្គមដទៃ នៅក្នុងប្រទេសមួយនេះ។ លោកបញ្ជាក់៕