អ្នកវិទ្យាសាស្ត្រថាជំងឺផ្ដាសាយឆ្លងថ្មី អាចសម្លាប់មនុស្សជិត ១លាននាក់គួរឲ្យភ័យខ្លាច

  • 2018-03-22 02:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកវិទ្យាសាស្ត្រ​បានព្យាករណ៍​ថា ជំងឺ​គ្រុន​ផ្ដាសាយ​ឆ្លង​ថ្មី​មួយ​អាច​សម្លាប់​មនុស្ស ៨៨៦ ០០០ នាក់ ហើយ ជិតបីភាគបួន​នៃ​ប្រជាជន​នៅ​ចក្រភព អង់គ្លេស ​ឆ្លង​ជំងឺ​នេះ​។

នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​របស់ BBC អ្នកវិទ្យាសាស្ត្រ​ពីរ​នាក់ បាន​គណនា​ពី​ភាព​ឆាប់​រហ័ស​នៃ​ការ​រាត​ត្បាត​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​នៅ​ទូទាំង​ប្រទេស ដោយ​ប្រើប្រាស់​ទិន្នន័យ​ពី​មនុស្ស​ប្រហែល ៣០ ០០០ នាក់។ ការ​ព្យាករណ៍​នេះ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​ មាន​ការ​ផ្ទុះ​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​ដែល​បាន​រាល​ដាល​ដល់​មន្ទីរពេទ្យ​ជា​ច្រើន។

យោង​តាម​ការ​វិភាគ​មួយ​បង្ហាញ​ថា មនុស្ស​ជាង ៤៣ លាន​នាក់​នឹង​ប្រឈមហានិភ័យ​ដោយ​សារ​ជំងឺ​នេះ។

លោក​វេជ្ជបណ្ឌិត Tedros Adhanom ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ បាន​ព្រមាន​កាល​ពី​ខែ​មុន​ថា មនុស្ស​ជាតិ គឺ​ងាយ​រងគ្រោះ​ដោយ​សារ​ជំងឺ​ឆ្លង​ខ្លាំង​ណាស់។ លើស​ពី​នេះ​ទៀត​ គណៈរដ្ឋមន្ត្រី​អង់គ្លេស បាន​ចុះ​បញ្ជី​ជំងឺ​គ្រុន​ផ្តាសាយ​ ជា​ការ​គំរាម​កំហែង​ធំបំផុត​​របស់​ចក្រ​ភពអង់គ្លេស ហើយ​មាន​គ្រោះថ្នាក់​ជាង​ភេរវកម្ម និង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ទៅ​ទៀត។

ទោះ​យ៉ាង​ណា​ក៏​ដោយ កម្មវិធី​ថ្មី​របស់ BBC កំពុង​តាម​ដាន​ចំនួន​មនុស្ស​ដែល​បាន​ឆ្លង​ជំងឺ​នេះ និង​ផ្ដល់​មធ្យោបាយ​ការពារ​មួយ​ចំនួន ដើម្បី​ទប់​ស្កាត់​ការ​រីករាល​ដាល​កាន់​តែ​ធំ​ឡើង​៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន