កុំកុំ ជឿថាឧស្សាហកម្មភាពយន្តចិន នឹងខ្លាំងជាង Hollywood នៅពេលអនាគត
- 2018-03-22 07:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំកុំ ជឿថាឧស្សាហកម្មភាពយន្តចិន នឹងខ្លាំងជាង Hollywood នៅពេលអនាគត
ចន្លោះមិនឃើញ
អំឡុងពេលនិយាយពីបទពិសោធលើខ្សែភាពយន្តរបស់លោកនៅហូលីវូដ តារាសម្ដែង Donnie Yen (កុំកុំ) បានសរសើរថាការទទួលតួអង្គចិនឲ្យចូលថតក្នុងភាពយន្តហូលីវូដមានការកើនឡើង ទោះបីជាមិនអាចប្រៀបនឹងជនជាតិអាមេរិកផ្ទាល់ក៏ដោយ។ លោកបាននិយាយថា ៩ភាគ១០នៃខ្សែភាពយន្តគឺផ្ដោតសំខាន់លើជនជាតិស្បែកស ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនតារាសម្ដែងចិនក៏មានការកើនឡើងផងដែរ។ ទោះជាយ៉ាងណា តួអង្គជាច្រើនមិនមែនជាតួអង្គសំខាន់ក្នុងរឿង ហើយពួកគេគ្រាន់តែបញ្ចូលក្នុងរឿងនោះដោយសារតែដើម្បីបំពេញតម្រូវការទីផ្សាររបស់ប្រទេសចិនប៉ុណ្ណោះ។
តារាវ័យ៥៤ឆ្នាំរូបនេះបានថ្លែងទាំងសោកស្ដាយទៀតថា ឧស្សាហកម្មភាពយន្តចិនបើប្រៀបទៅនឹងភាពយន្តហូលីវូដគឺនៅមានគម្លាតឆ្ងាយណាស់។ ចំណុចខ្សោយសំខាន់របស់ឧស្សាហកម្មភាពយន្តចិននោះគឺប្រភពចំណាយលើខ្សែភាពយន្តផ្ទាល់តែម្ដង។
ទោះជាយ៉ាងនេះក្ដី តារាសម្ដែង Donnie Yen (កុំកុំ) នៅតែជឿជាក់ថាឧស្សាហកម្មភាពយន្តចិននឹងអាចខ្លាំងជាងហូលីវូដនៅពេលខាងមុខ។ លោកបាននិយាយថា៖ "ប្រសិនបើយើងថតរឿងមួយដើម្បីឲ្យមនុស្ស ១,៣ប៊ីលាននាក់ទស្សនា ហើយមានប្រភពប្រាក់ចំណាយចំនួន ១,៣ ប៊ីលានដុល្លារដែរនោះ ពួកយើងអាចមានកន្លែងច្រើនសម្រាប់ការច្នៃប្រឌិតថ្មី។ នៅថ្ងៃអនាគត ពួកយើងអាចខ្លាំងជាងហូលីវូដបាន។ ភាពយន្តរបស់យើងនឹងថតឡើងដើម្បីបម្រើការទស្សនារបស់ទស្សនិកជនក្នុងប្រទេសចិនផ្ទាល់។ ពួកយើងអាចខ្លាំងជាងហូលីវូដ ព្រោះពួកយើងមានចំនួនប្រជាជនច្រើនជាងគេ"៕
ចុចអាន៖