គន្លឹះស្រាយបញ្ហា iPhone ពេលដោនឡូតកម្មវិធី-ហ្គេម ជាប់ត្រឹមពាក្យ Waiting
- 2018-03-23 01:58:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះស្រាយបញ្ហា iPhone ពេលដោនឡូតកម្មវិធី-ហ្គេម ជាប់ត្រឹមពាក្យ Waiting
ចន្លោះមិនឃើញ
ជាញឹកញយជឿជាក់អ្នកប្រើប្រាស់ iPhone ច្រើនជួបបញ្ហានៅពេល Download កម្មវិធី-ហ្គេមចេញពី App Store ស្រាប់តែលោតជាប់ត្រឹមពាក្យ Waiting ហើយទោះព្យាយាមម្តងទៀតក៏នៅតែដដែល។ ស្ថិតក្រោមហេតុផលច្រើនក្នុងការដោះស្រាយ ប៉ុន្តែលទ្ធផលសម្រេចនៅតែអាចទទួលបានជោគជ័យ។
+ឲ្យប្រាកដថាអ៊ីនធឺណិតលើឧបករណ៍ដំណើរការ:
ត្រូវប្រាកដថាអ៊ីនធឺណិតរបស់អ្នកដំណើរការ ដោយអាចជាការប្រើប្រាស់ Wi-Fi ប្រសើរជាងការបើក 3G/LTE ព្រោះប្រភេទកម្មវិធី-ហ្គេមទំហំលើស 100MB ពុំអនុញ្ញាតឲ្យទាញយកតាមអ៊ីនធឺណិតស៊ីមធម្មតាបានឡើយ។
+Pause និង Resume:
សាកល្បងតាមជំហាននីមួយៗ ដោយចំណុចនេះអ្នកអាចសាកចុចលើកម្មវិធីម្តងដើម្បី Pause និងចុចម្តងទៀតដើម្បី Resume ជួនកាលត្រឹមវគ្គនេះ អាចដើរធម្មតាក៏ថាបាន តែបើនៅដដែល សូមរំលងទៅជំហានបន្ទាប់។
+ព្យាយាម Download App សារជាថ្មី:
ករណីបើ Sever ដំណើរការខុសប្រក្រតី នោះពុំបានមកពីបញ្ហាឧបករណ៍របស់អ្នកឡើយ ផ្ទុយទៅវិញការទៅទាញយក App នោះសារជាថ្មី ជួនកាលក៏អាចជោគជ័យផងដែរ។
+ឆែកទំហំអង្គផ្ទុកទំនេរក្នុងឧបករណ៍:
ត្រង់ទីតាំង Settings > General > About ហើយមើលកន្លែង Available ដែលសបង្ហាញពីទំហំអង្គផ្ទុកទំនេរក្នុង iPhone/iPad របស់លោកអ្នក ករណីបើអង្គផ្ទុកជិតពេញមែននោះ App ក៏មិនអនុញ្ញាតឲ្យបន្ថែមថ្មីដូចគ្នា ដរាបណាអ្នកផ្ទេរចេញឯកសារមួយចំនួនទៅក្នុងកុំព្យូទ័រឬលុបចោលសិន។
+Hard Reset:
មិនខុសពីការលើកឡើងសព្វមួយដង ការ Hard Reset ម៉ាស៊ីនពុំបានធ្វើឲ្យបាត់បង់ទិន្នន័យអ្វីទាំងអស់។
ចុច Delete កម្មវិធីដែលជាប់ពាក្យ Waiting
iPhone 7 ឡើង: ចុចប៊ូតុង Sleep/Wake (On/Off) ឲ្យជាប់ព្រមគ្នានឹង Volume Down រហូតដល់លោត Logo Apple។
iPhone 6s Plus ចុះ: ចុចប៊ូតុង Sleep/Wake (On/Off) ឲ្យជាប់ព្រមគ្នានឹង Home រហូតដល់លោត Logo Apple
ក្រោយចេញផ្ទៃ Lockscreen មកវិញ សូមវិលត្រលប់ទៅ App Store ហើយសាក Download សារជាថ្មី។
+បញ្ហាគណនី Apple ID:
បើជាបញ្ហា Apple ID សូមធ្វើការ Sign Out ហើយវាយបញ្ចូលមកវិញនិងសាកល្បងម្តងទៀត ប៉ុន្តែក្នុងលក្ខខណ្ឌនៅជាប់គាំងដដែល នោះអ្នកគួរប្រើប្រាស់ Apple ID មួយផ្សេងទៀត។
+Reset All Settings:
បើសិនជាបញ្ហា Network ឬគាំងត្រង់ Settings ណាមួយ ដែលអ្នកមិនអាចមើលដឹង នោះដំណោះស្រាយចុងក្រោយគឺ Reset All Settings ដែលនេះពុំធ្វើឲ្យម៉ាស៊ីនបាត់បង់ទិន្នន័យអ្វីទាំងអស់ ព្រោះគ្រាន់ជាការផ្លាស់ប្តូរ Settings មកដើមធម្មតាវិញប៉ុណ្ណោះ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: