ចេញ​ចំណាត់ថ្នាក់​ក្រុមហ៊ុន​ទាំង ៥ គួរ​ឲ្យ​ចង់​ធ្វើ​ការ​បំផុត​នៅ​អាមេរិក តែ​គ្មាន Apple

  • 2018-03-22 11:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​របាយការណ៍​ពី LinkedIn ក្នុង​ឆ្នាំ ២០១៨ បាន​ចែក​ចំណាត់​ថ្នាក់​ក្រុមហ៊ុន​លំដាប់​កំពូល​អាមេរិក​ដែល​អ្នក​ជំនាញ​ចង់​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ​បំផុត។ តំណាង​ឲ្យ​មតិ​បុគ្គលិក​ប្រមាណ ៥៤៦ លាន​នាក់ ​ជុំវិញ​ពិភពលោក (មាន ១៤៦ លាន​នាក់​នៅ​សហរដ្ឋអាមេរិក)។

ឈរ​លើ​ការ​ត្រួតពិនិត្យ​លើ​ស្លាកយីហោ​និង​គំនិត​បង្កើត​ថ្មី ក៏​ដូច​ជា​គោលការណ៍​ ៤ ​ចំណុច​រួម​មាន ការ​ចាប់​អារម្មណ៍​ទៅ​លើ​ក្រុមហ៊ុន, ការ​ចូលរួម​ជាមួយ​បុគ្គលិក​ក្នុង​ក្រុមហ៊ុន, តម្រូវការ​ការងារ និង​ការ​រក្សា​ទុក​បុគ្គលិក។ ដោយ​មិន​រាប់​បញ្ចូល​ក្រុមហ៊ុន LinkedIn និង Microsoft ក្នុង​នោះ​តំណែង​លំដាប់​កំពូល​ទាំង ៥ មាន​ក្រុមហ៊ុន Amazon, Alphabet, Facebook, Salesforce និង Tesla

ខណៈ​ក្រុមហ៊ុន Apple ឈរ​នៅ​តំណែង​លេខ ៦ ដោយ​សង្កេត​ឃើញ​ភាព​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ដទៃ​លើ​វិសាលភាព​នៃ​ផ្នែក​វិស្វកម្ម​និង​ព័ត៌មាន​វិទ្យា (IT) មាន​ការ​កើន​ឡើង ៨ និង ៤ ភាគរយ ក្នុង​ឆ្នាំ ២០១៧។ ដោយ​បុគ្គលិក​សរុប​ជុំវិញ​ពិភពលោក​មាន ១២៣ ០០០ នាក់ ហើយ​តាម​អត្ថប្រយោជន៍​ដែល​ទទួល​បាន រាល់​បណ្តា​បុគ្គលិក​ទាំង​អស់​នឹង​មាន​ការ​បញ្ចុះ​តម្លៃ ២៥ ភាគរយ​លើ​ផលិតផល​នៃ​ក្រុមហ៊ុន ស្រប​ពេល​ក្នុង​នាម​ជា​ម្តាយ​មាន​សិទ្ធ​ឈប់​សម្រាក​សម្រាប់​មាតុភាព​រយៈ​ពេល ១៨ សប្តាហ៍ ខណៈ​ឪពុក​បាន​ ៦ សប្តាហ៍។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម