លា​ភាព​នៅ​លីវ​ ៣​ឆ្នាំ​ជាង ព្រលប់​នេះ ពូឃ្លាំង ចេញ​សារ​ចាក់​ដោត អ្នក​មាន​ជីវិត​គូ

  • 2018-03-22 13:03:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពូ​ឃ្លាំង ឬ​ឌីជេ ឃ្លាំង ដែល​បាន​លា​ភាព​នៅ​លីវ​អស់​កាល​ប្រមាណ​៣​ឆ្នាំ​ហើយ ថ្ងៃ​នេះ បាន​ចេញ​សារ​មួយ​ចំនួន មាន​ន័យ​ជ្រៅ​ចាក់​ដោត​សម្រាប់​អ្នក​មាន​ជីវិតគូ។

សារ​របស់ ពូឃ្លាំង​នៅ​ថ្ងៃ​នេះ គឺ​លើក​ទឹក​ចិត្ត​ឲ្យ​គូ​ស្វាមី ភរិយា ទាំងឡាយ​មាន​ការ​អត់​ធ្ងន់ និង​យោគយល់​ខ្ពស់ ត្បិត​ថា អណ្ដាត និង​ធ្មេញ​នៅ​ជិត​គ្នា លែង​អី​ហ្នឹង​ភ្លាត់​បំពាន​លើ​គ្នា។ សារ​របស់ ឌីជេ រូប​នេះ​គឺ​ថា "ប្ដី​ប្រពន្ធ បី​ដូច​អណ្ដាត និង​ធ្មេញ ជីវិត​គូ​គាប់​វិញ ធ្វើ​ដូច​ធ្មេញ និង​អណ្ដាត​ចឹង​ដែរ​ទៅ គឺ​បាន​សុខ​ហើយ"។

លោក​បន្ត​ទៀត "នៅ​ក្បែរ​គ្នា​ជា​និច្ច ទោះ​មុត​ដោយ​ធ្មេញ​ខាំ ក៏​នៅ​តែ​ថែ​ក្បែរ​ធ្មេញ ហើយ​ខំ​ស្រង់ យក​តែ​រសជាតិ​ល្អ​ៗ ឆ្ងាញ់​ៗ​ដែល​បាន​ពី​ធ្មេញ រំលឹក​ចងចាំ រសជាតិ​មិន​ល្អ​ខ្ជាក់​ចោល ឬ​បង្ខំ​លេប​អោយ​បាត់...”។

តាម​សារ គឺ​បង្ហាញ​ពី​ការ​ប៉ះ​ទង្គិច​គ្នា​រវាង គូ​ស្វាមី ភរិយា​ក្នុង​សង្គម​គ្រួសារ​មួយ។ យ៉ាង​ណា មិន​ទាន់​ដឹង​ថា វា​ជា​សញ្ញា​នៃ​រឿង​ក្នុង​គ្រួសារ​របស់ ឌីជេ​ឃ្លាំង ឬ​យ៉ាង​ណា​ទេ ខណៈ​សាមី​ខ្លួន​មិន​អាច​ទំនាក់ទំនង​បាន។

ពូឃ្លាំង បាន​ជួបស្នេហ៍ រហូត​ក្រាប​ផ្ទឹម​ជាមួយ​អ្នក​ខេត្ត​ព្រះសីហនុ ឈ្មោះ ស៊ុយ ចន្ធូ។ ភ្លេង​ការ​របស់​ពួកគេ បាន​បន្លឺ​ឡើង​កាល​ពី​ថ្ងៃ​ទី ២០ មិថុនា ២០១៥។ ក្រោយ​រៀបការ ឌីជេ​រូប​នេះ បាន​បន្សាត់​ខ្លួន​បាត់​ពី​ពិភព​សិល្បៈ ដែល​លោក​ធ្លាប់​ធ្វើ​ឲ្យ​អឺងកង​តាម​រយៈ​សិល្បៈ​ចម្រៀង​រ៉េប ឆ្លុះ​បង្ហាញ​ពី​តថភាព​សង្គម​ខ្លះៗ។

លោក ទើប​តែ​បង្ហាញ​មុខ​ឡើង​វិញ​ថ្មី​ៗ ដោយ​ប្រកាស​ចាប់​ដៃគូ​ជាមួយ នេនទុំ ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​កាល​ពី​៤​ឆ្នាំ​មុន។ ពួក​គេ​ទាំង​ពីរ គ្រោង​នឹង​បង្កើត​ចង្វាក់​រ៉េប ដែល​ធ្លាប់​ស្ទួយ​កេរ្តិ៍​ឈ្មោះ​ពួក​ឡើង​វិញ ឆាប់​ៗ​នេះ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម