វីដេអូខ្លី! ភាពយន្តសម្តែងដោយ Sai ចេន និង ចែ ឡេង ចេញហើយ សង្ស័យជារឿងស្នេហាត្រីកោណ

  • 2018-03-23 02:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា Original Song Sai រួមគ្នា និង ចេន ប្រធានក្រុម Mustache បង្ហាញខ្លួនក្នុងភាពយន្តខ្នាតធំ ថ្មី ដែលមានចំណងជើងថា «បាតដៃខ្មៅ» ហើយនិង កញ្ញា ជេ ឡេង អាចជាស្នេហាត្រីកោណ របស់តួសំខាន់ទាំង២។

ឈុតមួយក្នុងរឿង «បាតដៃខ្មៅ»

វីដេអូខ្លី ឬ Trailer រយៈពេល ៤៩ វិនាទី បង្ហាញ តួ ធី រ៉ាយុទ្ធ ដែលសម្តែងដោយ Sai ជាប្រធានក្រុមតន្ត្រី **«បាតដៃខ្មៅ»** ហើយ ចេន សម្តែងជា តួ សុខា ជាសមាជិកក្រុម បង្ហាញពាក្យ ខ្លីមួយឃ្លាថា ៖ «អត់ស្រលាញ់ស្រីតែមួយទេេហ្វីយ!» ហើយក៏ឃើញមានតួអង្គ ជេ ឡេង សម្តែងជា ស្រីស្អាត ភាដា ឈរពីក្រោយ ពីចម្ងាយ។

រីឯរូបភាពវីដេអូ បន្តបន្ទាប់ក៏បង្ហាញកាន់តែច្បាស់ពី ជេ ឡេង រាំរែជាមួយ តូួ រ៉ាយុទ្ធ ហើយនឹងមាន ឈុតល្វែងខ្នងស្រីស្អាតម្នាក់ នៅលើគ្រែអោន ចុះក្រោម មិនប្រាកដថាធ្វើអី។ និងបន្តទៀត តួ រ៉ាយុទ្ធ ដេកកាន់ទូរស័ព្ទ មើលរូបមនុស្សស្រីម្នាក់ ទំនងជានឹងស្រីម្នាក់នោះណាស់។ ចំនែកឯ តួ ភាដា ក៏ប្រាប់ទៅកាន់ តួសុខាថា៖ «បងឯងអត់ទៅណាចោលអូនទេ...» ដូចជាមានការបារម្មណ៍ខ្លាំងណាស់។

ឈុតបន្តក៏ឃើញ សុខា និង រ៉ាយុទ្ធ ទាស់សម្តីនឹងគ្នា ប្រហែលមានបញ្ហារឿង ស្នេហារវាង សុខា និង ភាដា ឬក៏ជាមួយ រ៉ាយុទ្ធ។ និយាយចុះឡើង មិនប្រាកដថា តួអង្គណាស្រលាញ់តួអង្គណាឱ្យច្បាស់នោះទេ។ សរុបសាច់រឿងទៅ វីដេអូខ្លីនេះពិតជាធ្វើទស្សនិកជន សង្ស័យខ្លាំងមិនខាន ថាតួស្រីស្អាត ភាដា សម្តែងដោយ កញ្ញា ជេ ឡេង មានស្នេហា និងទាក់ទងជាមួយ តួរ៉ាយុទ្ធ ឬតួណាម្នាក់ទៀតឱ្យពិតប្រាកដ។ លើសពីនោះ យើងក៏ឃើញ តួអង្គម្នាក់ទៀត ឈ្មោះ សេរី ពេជ្រ សម្តែងដោយ ម៉ានិត សមាជិកក្រុមតន្រី្ត Mustache ម្នាក់ទៀត ស្រែកបន្ទោសឱ្យ តួ រ៉ាយុទ្ធ ប្រកដជាមានហេតុការណ៍អ្វីមួយរវាងក្រុម តន្រ្តីនេះមិនខាន៕

បើប្រិយមិត្តចង់ដឹងច្បាស់ ឬក៏ចង់វិភាគរឿង «បាតដៃខ្មៅ» នេះ សូមបង្ហាញមតិខាងក្រោមនេះ៖

អត្ថបទ៖ Sunny

អត្ថបទពេញនិយម