ចាក់សម្លាប់ស្រ្តីម្នាក់ក្នុងបន្ទប់ទឹក រួចចេញមកអង្គុយញ៉ាំធ្វើមិនដឹង! តើនរណាជាឃាតក?
- សុក្រ, 23 មីនា 2018 07:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាក់សម្លាប់ស្រ្តីម្នាក់ក្នុងបន្ទប់ទឹក រួចចេញមកអង្គុយញ៉ាំធ្វើមិនដឹង! តើនរណាជាឃាតក?
ចន្លោះមិនឃើញ
នៅក្នុងភោជនីយដ្ឋានមួយ មានករណីឃាតកម្មមួយបានកើតឡើង ដោយគ្មាននរណាម្នាក់ដឹងក្រៅពីឃាតកឡើយ។ ជនរងគ្រោះបានដេកស្លាប់តែម្នាក់ឯងនៅក្នុងបន្ទប់ទឹករបស់មនុស្សស្រី ដោយត្រូវឃាតកប្រើកូនកាំបិតចាក់ បណ្ដាលឲ្យមានឈាមហូរពេញខ្លួន។
ក្រៅពីជនរងគ្រោះ នៅភោជនីយដ្ឋានខាងលើមានមនុស្សចំនួន ៥ នាក់ ក្នុងនោះរួមមានមនុស្សស្រីម្នាក់ និងអ្នកបម្រើម្នាក់ផងដែរ។ ប៉ុន្តែ គេបានដាក់ការសង្ស័យទៅលើភ្ញៀវទាំង ៤ នាក់ ដោយក្នុងចំណោមពួកគេគឺជាឃាតកសម្លាប់ជនរងគ្រោះ។
មុននឹងអានចម្លើយនៅខាងក្រោម តើប្រិយមិត្តអាចគិតមើលបន្តិចបានទេ ថាតើនរណាជាឃាតក?
ចម្លើយ៖ បុរសទី ៤ និង ស្ត្រីទី ៣ អាចជាឃាតក។
បកស្រាយ៖
បុរសទី ១ ដែលពាក់អាវពណ៌ខៀវ និង បុរសទី ២ ដែលពាក់អាវពណ៌ទឹកក្រូច អង្គុយនៅឆ្ងាយពីបន្ទប់ទឹក ឬ កន្លែងកើតហេតុ ដូច្នេះការសង្ស័យមិនត្រូវបានដាក់លើពួកគេឡើយ។
បុរសទី ៤ មានសភាពតឹងតែងខ្លាំង , ស្ថិតនៅជិតបន្ទប់ទឹក , អាវរហែកមួយដុំ , ទទួលទានអាហារដោយដៃទាំង ២ ដោយសារតែកូនកាំបិត ស្ថិតនៅក្នុងបន្ទប់ទឹក , មានស្នាមរបួសនៅត្រង់.កដោយសារតែការរើបម្រាស់ពីជនរងគ្រោះ។
ទោះបីជាយ៉ាងណា ស្ត្រីទី ៣ ក៏ត្រូវបានគេដាក់ការសង្ស័យផងដែរ ដោយសារតែ នាងជាមនុស្សតែម្នាក់គត់ ដែលអាចចេញចូលបន្ទប់ទឹករបស់មនុស្សស្រីដោយគ្មានការចាប់អារម្មណ៍ ឬ សង្ស័យ៕
ចុចអាន៖