អ្វីដែលត្រូវធ្វើ បន្ទាប់ពីរួមភេទ ដោយមិនបានការពារ

  • 2018-03-24 07:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា អាចធ្វើឲ្យមនុស្សល្ងង់មួយពេល ហើយជ្រុលខ្លួនប្រឡូកប្រឡាក់ ក្នុងការរួមភេទដោយមិនបានព្រៀងទុក។

ក្នុងករណីខ្លះ គូស្វាមីភរិយាមួយចំនួន ក៏ភ្លេចខ្លួនការពារការមានផ្ទៃពោះដោយមិនចង់បានផងដែរ។ ចុះបើមានករណីបែបនេះកើតឡើង តើអ្នកគួរធ្វើបែបណា? អ្នកត្រូវមានផែនការច្បាស់លាស់ សម្រាប់ករណីដូចខាងលើនេះ។

1. ក្នុងរយៈពេល 30 នាទី

ប្រញាប់ទៅបន្ទប់ទឹក រួចបត់ជើងតូច ហើយលាងសម្អាតជម្រះទ្វារមាសរបស់អ្នកឲ្យបានស្អាតល្អ ដើម្បីកាត់បន្ថយមេជីវិត ឬទឹកកាមបុរសនៅក្នុងនោះ។ វាក៏អាចការពារអ្នកពីជំងឺកាមរោគបានមួយកម្រិតផងដែរ។

2. ក្នុងរយៈពេល 72 ម៉ោង

ប្រសិនបើអ្នកមិនទាន់ចង់បានកូនទេ សូមប្រញាប់ញ៉ាំថ្នាំពន្យារកំណើតបន្ទាន់ស្របច្បាប់នៅតាមបណ្តាឱសថស្ថាននានា ក្នុងរយៈពេល 72 ម៉ោង បន្ទាប់ពីការរួមភេទដោយមិនបានការពារ ហើយកាន់តែឆាប់ គឺកាន់តែល្អប្រសើរ។

ចូរគិតពីស្ថានភាពផ្លូវចិត្តរបស់អ្នក

វាជារឿងធម្មតាទេ ដើលអ្នកអាចនឹងមានអារម្មណ៍ថាភ័យ ឬខុសប្លែកពីធម្មតា សម្រាប់អ្នកមិនធ្លាប់ឆ្លងកាត់ការរួមភេទ ប៉ុន្តែ យ៉ាងណាមិញ អ្នកត្រូវសម្រួលអារម្មណ៍ ហើយស្វែងរកវិធីដោះស្រាយ សម្រាប់រឿងរ៉ាវបន្តទៀត។

3. បន្ទាប់ពី 2 សប្តាហ៍ក្រោយមក

ធ្វើតេស្តមានផ្ទៃពោះ ៖ ការធ្វើតេស្តមានផ្ទៃពោះនៅផ្ទះ គឺត្រឹមត្រូវបំផុត បន្ទាប់ពីអ្នកបាត់រដូវមួយសប្តាហ៍។

អ្នកគួរជួបគ្រូពេទ្យរបស់អ្នក

ទោះបីជាអ្នកមិនមានកូនក្តី វាជាគំនិតល្អមួយ ក្នុងការប្រឹក្សាយោបល់ និងធ្វើតេស្តសុខភាពរបស់អ្នក ពីព្រោះអ្នកអាចនឹងឆ្លងជំងឺកាមរោគ និងមេរោគដទៃទៀតពីដៃគូរបស់អ្នក។

4 បន្ទាប់ពី 6 សប្តាហ៍ទៅ 6 ខែ

អ្នកអាចធ្វើតេស្តមានផ្ទៃពោះម្តងទៀត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថាតើអ្នកមានកូន ឬអត់។

បន្ទាប់ពីនោះ អ្នកត្រូវគិតរឿងរួមភេទនេះម្តងទៀត ថាតើអ្នកគួរចាត់ចែងខ្លួនឯងបែបណា ជាមួយនឹងដៃគូរបស់អ្នក៕

ចុចអាន៖

ប្រភព ៖ health.com.kh