LD ប្រកាស​រក​ដៃគូ​សហការ ដោយ​គ្រោង​ផលិត​រឿង​ស្តង់ដារ​នាំ​ចូល​ទីផ្សារ​អន្តរជាតិ​ចុង​ឆ្នាំ​ ២០១៤!

  • 2014-09-20 16:55:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម LD Picture ប្រកាស​រក​ដៃ​គូ​សហការ ខណៈ​ដែល​ខ្លួន​ត្រៀម​ផលិត​ខ្សែ​ភាពយន្ត​កម្រិត​ស្តង់ដារ​នាំ​ចូល​ទីផ្សារ​អន្តរជាតិ​នា​ចុង​ឆ្នាំ​២០១៤ ​នេះ។

 

ផលិតករ និង​ ជា​ចាងហ្វាង​ផលិតកម្ម LD Picture លោក លៀក លីដា និយាយ​ថា៖ "បើ​មាន​អ្នក​ចង់​ចូល​ហ៊ុន​ ខ្ញុំ​ស្វាគមន៍​គ្រប់​ពេល ហើយ​បើ​អត់​ក៏​ខ្ញុំ​ធ្វើ​ដែរ ព្រោះ​ចុង​ឆ្នាំ​ ២០១៤ LD ត្រូវ​តែ​​មាន​រឿង​កម្រិត​ស្តង់ដារ​​នាំ​ចូល​ទីផ្សារ​អន្តរជាតិ"។

 

អានអត្ថបទ៖ កុំ​​ហួស​​ចិត្ត​អី ៧០ ​លាន​ដុល្លារ​ថត​រឿង “​មហា​អាណាចក្រ​ខ្មែរ” បាត់​ស្រមោល​​ពី​​​កម្ពុជា​​ហើយ!

លោក សៀក លីដា ផលិតករ និង​ជា​ចាងហ្វាង​ផលិតកម្ម LD Picture

 

ការ​លើក​ឡើង​ដូច្នេះ​ របស់​ផលិតករ​វ័យ​ក្មេង​ខាង​ខាង​លើ​ត្រូវ​លោក​អះអាង​ថា ដោយសារ​តែ​គម្រោង​ផលិត​ខ្សែ​ភាពយន្ត​នា​ចុង​ឆ្នាំ​នេះ​ចំណាយ​លុយ​អស់​ច្រើន​ម៉ឺន​ដុល្លារ​ពេក។ ដូច្នេះ​ហើយ​លោក​មិន​ចង់​ធ្វើ​តែ​ ដោយ​ត្រូវ​​រក​ដៃ​គូ​សហការ។

អានអត្ថបទ៖ ​​អាន​ហើយ​ពិត​ជា​គួរ​​ឱ្យ​ចង់​​សើច! ឈ្មោះ​ដើម និង​ ឈ្មោះ​ក្នុង​សិល្បៈ​​តារា​ល្បីៗ​​

 

យ៉ាង​ណា​ក៏​ដោយ​លោក លៀក លីដា មិន​បង្ហើប​ឱ្យ​ដឹង​ពី​​ខ្ទង់​ចំណាយ​សម្រាប់​ខ្សែ​ភាពយន្ត​លោក​ត្រៀម​ផលិត​នាំ​ចូល​ទីផ្សារ​អន្តរជាតិ​ឡើយ។ លោក​អះអាង​ថា​ ផលិតកម្ម LD Picture មិន​អួត​រឿង​ចំណាយ​ដូច​គេ​ទេ សំខាន់​គុណភាព​សាច់​រឿង​ធ្វើ​ឱ្យ​ទាក់ទាញ​ដល់​អ្នក​ទស្សនា។

អានអត្ថបទ៖ វីដេអូ​សិច តារា​ខ្មែរ​ល្បី​ឈ្មោះ ៥​ ដួង ធ្លាប់​ល្បី​ថា​​ធ្លាយ​!

 

ផលិតករ​វ័យ​ក្មេង​រូប​នេះ​បន្ត​ថា សាច់​រឿង​ទាំង​មូល​លោក​បាន​ប្រិតប្រៀង​ សម្រិតសម្រាំង​​មួយ​ឆ្នាំ​មក​ហើយ មុន​នឹង​គ្រោង​ផលិត​នា​ចុង​ឆ្នាំ​២០១៤។ ឈ្មោះ​ខ្សែ​ភាពយន្ត​ និង​តួ​សម្ដែង​មិន​ត្រូវ​បាន​លោក​បង្ហើប​ឱ្យ​ដឹង​ទេ ប៉ុន្តែ​លោក​បាន​បង្ហើប​ឱ្យ​ដឹង​ពី​​ប្រភេទ​នៃ​សាច់​រឿង​គឺ​ទាក់ទង​ទៅ​នឹង​ មន្តអាគម កូន​ក្រក មនុស្ស​មាន​វិញ្ញាណ​ទី៦ និង​ជំនឿ។

 

 

យ៉ាង​​ណា​ក៏​ដោយ​ផលិតករ និង​ជា​ចាងហ្វាង​ផលិតកម្ម​វ័យ​ក្មេង​ខាង​លើ​ ប្រាប់​ថា​ខ្សែ​ភាពយន្ត​របស់​លោក មិន​ដូច​ខ្សែ​ភាពយន្ត "ស្បែក​គង់" ដែល​កំពុង​តែ​ទទួល​​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន ហើយ​ត្រៀម​នឹង​យក​ចូល​ទីផ្សារ​អន្តរជាតិ​ខាង​មុខ​ទេ។ មិន​ដូច​ដោយ​លោក​សម្អាង​ទៅ​លើ​ឈុត​ឆាក និង​សាច់​រឿង​គឺ​ខុស​គ្នា​ដាច់។

 អានអត្ថបទ៖ មើល​មុខ​មាន​តារា​សំណព្វចិត្ត​អ្នក​អត់ ​ល្បី​​ខាង​​ប្ដូរ​ផលិតកម្ម​ច្រៀង?

 

បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ​​​លោក លៀក លីដា ប្រាប់​ថា​ខ្សែ​ភាពយន្ត​ដំបូង​របស់​ LD Picture ត្រៀម​នឹង​យក​ចូល​ទីផ្សារ​អន្តរជាតិ​នឹង​ផលិត​ចាប់​រួចរាល់​នៅ​ចុង​ឆ្នាំ២០១៥។ លោក​បាន​រំពឹង​ពី​ការ​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ទស្សនិកជន​នៅ​ពេល​ខ្សែ​ភាពយន្ត​ដាក់​បញ្ចាំង​លើ​ទីផ្សារ។

 

 

​​ជា​លើក​ទី​មួយ​ហើយ​​សម្រាប់​ផលិតកម្ម LD Picture ដែល​ដំណើរការ​ជិត​៤​ឆ្នាំ​មក​នេះ​អាច​ផលិត​​ខ្សែ​ភាពយន្ត​នាំ​ចូល​ទីផ្សារ​អន្តរជាតិ​ជា​លើក​ដំបូង។ ចំពោះ​ខ្សែ​ភាពយន្ត​ខ្នាត​អន្តជាតិ​នេះ​លោក លៀក លីដា និយាយ​ថា៖"រឿង​ដែល​ខ្ញុំ​​គ្រោង​ផលិត​នាំ​ចូល​ទីផ្សារ​អន្តរជាតិ​នេះ មនុស្ស​ណា​ក៏​អាច​មើល​បាន​ដែរ មិន​ថា​ក្មេង​ចាស់ ខ្មែរ​ ឬ​ក៏​បរទេស​ឡើយ"៕

 

អត្ថបទ៖ អ៊ីង សុឡា

 

 

 

 

 

អត្ថបទថ្មី