ផ្អើលមើលត្រី "គីង្គក់" ចម្លែកបំផុតរាប់រយក្បាល លេចរូបរាងនៅតំបន់មួយ

  • 2018-03-28 03:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រីគីង្គក់​ចំនួន​១២៦​ក្បាល​ ត្រូវ​បាន​លោក​ឧកញ៉ា ម៉ុង ឬទ្ធីយក​ទៅ​លែង​ទុក​ក្នុង​ស្រះ​ទឹក​ជិត​សមុទ្រ​កែវ​ផុស​ ​ស្ថិត​នៅ​ឃុំកែវផុស​ ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះសីហនុ​។ ការ​ប្រលែង​ត្រី​ប្រភេទ​នេះ​ជាច្រើន​ក្បាល ព្រោះ​ចង់​ឲ្យ​ក្មេង​ៗ ឬ​អ្នក​មិន​ដែល​ស្គាល់​ត្រី​ប្រភេទ​នេះ​ ទៅ​មើល​បាន​ស្គាល់​។ ​​

​លោក​ឧកញ៉ា​បាន​បញ្ជាក់​តាម​ហ្វេសប៊ុក​ផេក​របស់​លោក​ថា "ខ្ញុំ​បាន​ជីក​ស្រះទឹក​ពីរ​កន្លែង​ជាប់មាត់​សមុទ្រ​កែវ​ផុស​នៅជិតៗ​គ្នា ស្រះ​ទឹក​ប្រៃ​មាន​បណ្តោយ 60 x 30 x 3ម = 7.200m3 និង​ស្រះ​ទឹក​សាប​ទំហំ​ដូចគ្នា ក្នុង​គោល​បំណង​យកត្រី​​ប្រភេទ​នេះ មក​លែង ដើម្បី​រក្សា​ទុកគ្រាន់​អោយ​អ្នក​ដែល​មិន​សូវស្គាល់​មច្ឆា​ជាតិ មើល​អោយ​បាន​ស្គាល់​តែ​ប៉ុណ្ណោះ មិន​មាន​បំណង​ចង់​ធ្វើ​ពាណិជ្ជកម្ម​ទេ"៕

  • Sabay ត្រូវការរើស Corporate Sales Executives ៥ នាក់ ។ បើមានចំណាប់អារម្មណ៍សូមផ្ញើ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី