ដឹងអត់! ទៅមើលការប្រគំតន្ត្រីច្រើន ក៏អាចជួយឲ្យអ្នកអាយុវែងបានដែរ

  • 2018-03-28 04:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ឲ្យ​ដឹង​ថា ការ​ទៅ​ចូលរួម​ការ​ប្រគំ​តន្ត្រី​ច្រើន​ក៏​អាច​ជួយ​ឲ្យ​អ្នក​រស់​បាន​យូរ​ផង​ដែរ។

ការ​សិក្សា​មួយ​របស់​ O2 និង​សាស្ត្រាចារ្យ Patrick Fagan ក្នុង​ប្រទេស អង់គ្លេស​ឲ្យ​ដឹង​ថា ការ​មើល​ការ​ប្រគំ​តន្ត្រី​ត្រឹម​រយៈ​ពេល ២០​នាទី អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​រីករាយ​រហូត​ដល់ ២១%។ លើស​ពី​នេះ​ទៀត ការ​មាន​អារម្មណ៍​រីករាយ គឺ​មាន​ទំនាក់​ទំនង​ជាមួយ​រយៈ​ពេល​ដែល​អ្នក​រស់​នៅ។

ដើម្បី​កំណត់​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ អ្នក​ចូលរួម​តម្រូវ​ឲ្យ​ធ្វើ​សកម្មភាព​វិជ្ជមាន​សម្រាប់​សុខភាព​ដូច​ជា​ការ​ចូលរួម​ក្នុង​ការ​ប្រគំតន្ត្រី, ហាត់​យូហ្គា និង​បណ្ដើរ​ឆ្កែ​ជាដើម។ លទ្ធផល​បង្ហាញ​ថា អ្នក​ដែល​បាន​ចូលរួម​ការ​ប្រគំ​តន្រ្តី​បាន​កើន​ឡើង​អារម្មណ៍​ល្អ និង​ភាព​ជិតស្និទ្ធ​ជាមួយ​អ្នក​ដទៃ ២៥% និង​កើន​ភាព​រីករាយ​ផ្លូវ​ចិត្ត ៧៥%។

យោង​តាម​លទ្ធផល​ទាំង​នេះ អ្នក​ស្រាវ​ជ្រាវ​បង្ហាញ​ថា ការ​ចូលរួម​ការ​ប្រគំ​តន្ត្រី​ពិត​ជា​អាច​ជួយ​ឲ្យ​អ្នក​មាន​កើន​អាយុ​រហូត​ដល់​ជិត ១០ ឆ្នាំ និង​ជំរុញ​ឲ្យ​មនុស្ស​ទូទៅ​ចូលរួម​ឲ្យ​បាន​ច្រើន​ផងដែរ៕

ចុចអាន ៖

ប្រភព៖ Independent   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី