បឺត​ សង្ឃឹម​ សមត្ថភាព​មិន​ធម្មតា​ ក្រោយ​បាន​ដំបូន្មាន​ពិសេស​ពី​ បឺត​ ខាំ​

  • 2018-03-28 06:37:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​វ័យ​ក្មេង​ បឺត​ សង្ឃឹម​ កំពុង​បង្ហាញ​សមត្ថភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នា​ការ​ប្រកួត​ពាន​រង្វាន់​ TV5​ បន្ទាប់​ពី​ផ្ដួល​ដៃ​គូ​សន្លប់​ផ្តួនៗ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ ឥលូវ​ឡើង​ដល់​ជុំ​ទី៣​ កាល​ពី​ថ្ងៃ​សៅរ៍​ កន្លង​ទៅ​នេះ។​

បឺត សង្ឃឹម(ខៀវ)

បឺត​ សង្ឃឹម​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​នេះ​ គឺ​ខំប្រឹង​ហ្វឹកហាត់​ខ្លាំង​ រួម​ផ្សំ​និង​ការ​បង្វឹក​ផ្ទាល់​ពី​ពូ​របស់​គេ​ បឺត​ ខាំ​ និង​ បឺត​ សំរេច​ ទើប​សមត្ថភាព​ពេញ​ ហើយ​ប្រកួត​បាន​ល្អ​ អាច​ឡើង​ដល់​វគ្គ​ទី៣​នេះ។​

បឺត សង្ឃឹម(ខៀវ)

អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បន្ថែម​ថា​ ចំពោះ​បច្ចេកទេស​ តិចនិក​ដែល​ហ្វឹកហាត់​គឺ​ផ្ដោត​គ្រប់​ស្នៀត​ទាំង​អស់​ មិន​ថា​ជង្គង់​កែង​ ឬ​ទាត់​នោះ​ឡើយ​ និង​ព្យាយាម​ប្រើ​វា​គ្រប់​កាលៈទេសៈ​ឲ្យ​តែអាចបញ្ចេញបាន។​ «ឱកាស​វ៉ៃ​ពាន​រង្វាន់​ ឬ​ខ្សែក្រវាត់​មិន​មាន​ច្រើន​ទេ​ ដូច្នេះ​ត្រូវ​តែ​ខំ​ប្រឹង​ និង​សម្លឹង​មើល​ទៅ​មុខ ​សម្លឹង​មើល​ពាន​ដែល​ខ្លួន​ត្រូវ​ប្រកួត​ដណ្ដើម​ជា​និច្ច​ ហើយ​ប្ដេជ្ញា​ឲ្យ​បាន​ទោះ​គេ​ខ្លាំង​ក៏​ដោយ»សម្ដី បឺត ខាំ ប្រាប់​ក្មួយរបស់​គេ។​

កីឡាករ បឺត​ សង្ឃឹម ឈ្នះថ្ងៃសៅរ៍

បឺត​ សង្ឃឹម​ មក​ពី​ក្លឹប​ប្រដាល់​រហ៉ាប់ស្វាយប៉ាក​ ជា​កូន​សិស្ស​របស់​អតីត​ជើង​ខ្លាំង​ បឺត​ ខាំ​ ប្រកួត​ចុង​ក្រោយ​របស់​គេ​យក​ឈ្នះ​កីឡាករ​ ផួង​ ពិសិដ្ឋ​ កាល​ពី​ថ្ងៃសៅរ៍​ ទី២៤​ ខែ​មីនា​ ឆ្នាំ​ ២០១៨​ ឡើង​ទៅ​ជុំ​ទី៣​(៨នាក់)​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ TV5៕​

អត្ថបទ៖ នួន ស៊ីណា​