រលកយក្សស៊ូណាមិទាំង ១០ បំផ្លិចបំផ្លាញសាហាវបំផុតក្នុងប្រវត្តិសាស្ត្រ
- 2018-03-29 07:37:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រលកយក្សស៊ូណាមិទាំង ១០ បំផ្លិចបំផ្លាញសាហាវបំផុតក្នុងប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
ស៊ូណាមិ គឺជាឈ្មោះរលកយក្សសមុទ្រដែលបណ្ដាលមកពីការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងក្រោមសមុទ្រ។ វាជាគ្រោះមហន្តរាយធម្មជាតិដែលបំផ្លិចបំផ្លាញបំផុតមួយ ហើយមានផលប៉ះពាល់ដល់ប្រទេសជាច្រើន។
ខាងក្រោមនេះគឺជា រលកយក្សស៊ូណាមិទាំង ១០ បំផ្លិចបំផ្លាញសាហាវបំផុតក្នុងប្រវិត្តិសាស្ត្រ ៖
១០. ស៊ូណាមិនៅសមុទ្រឥណ្ឌាកាលពីឆ្នាំ ២០០៤
រលកយក្សនេះបានកើតឡើងកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០០៤ ដោយមានការរញ្ជួយដីកម្រិត ៩,១ វ៉ិចទ័រ។ វាបានបំផ្លិចបំផ្លាញប្រទេសជាច្រើនដូចជា បង់ក្លាដេស, ឥណ្ឌា, សិង្ហបុរី, ស្រីលង្កា, ថៃ, ម៉ាឡេស៊ី និង ម៉ាល់ឌីវ។ លើសពីនេះទៀត វាបានសម្លាប់មនុស្សជាង ២២ ម៉ឺននាក់ត្រឹមរយៈពេល ៧ ម៉ោងប៉ុណ្ណោះ។
៩. ស៊ូណាមិនៅទីក្រុង Lisbon ឆ្នាំ ១៧៥៥
កាលពីថ្ងៃទី ១ ខែ វិច្ឆិកាឆ្នាំ ១៧៥៥ មានគ្រោះរញ្ជួយដីមួយកម្រិត ៩,០ វ៉ិចទ័រ និងបង្កឲ្យមានរលកយក្សស៊ូណាមិកម្ពស់រហូតដល់ ៣០ ម៉ែត្រ។ គ្រោះមហន្តរាយនេះ បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើន និងសម្លាប់មនុស្សអស់ ៧ ពាន់នាក់ក្នុងប្រទេស ព័រទុយហ្គាល់, អេស្ប៉ាញ និង ម៉ារ៉ុក។
៨. ស៊ូណាមិនៅតំបន់ Tohoku ឆ្នាំ ២០១១
គ្រោះរញ្ជួយដីកម្រិត ៩,១ វ៉ិចទ័រមួយបានកើតឡើងកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ នៅឆ្នេរសមុទ្រប្រទេស ជប៉ុន និងធ្វើឲ្យមានរលកយក្សស៊ូណាមិកម្ពស់រហូតដល់ ៤០ ម៉ែត្រ។ អគារជាង ១២ ម៉ឺនអគារ ត្រូវបានបំផ្លិចបំផ្លាញ រួមទាំងរោងចក្រថាមពលនុយក្លេអ៊ែរបញ្ចេញវិទ្យុសកម្មប៉ះពាល់មនុស្សផងដែរ។
៧. ស៊ូណាមិនៅ Genroku ឆ្នាំ ១៧០៣
គ្រោះរញ្ជួយដីដ៏អាក្រក់កាលពីឆ្នាំ ១៧០៣ បានសម្លាប់មនុស្សជាង ២០ ម៉ឺននាក់នៅតំបន់ Kanto ប្រទេសជប៉ុន។ វាក៏បង្កឲ្យមានរលកយកស៊ូណាមិកម្ពស់ ១០ ទៅ ១០,៥ ម៉ែត្រ ដែលបំផ្លិចបំផ្លាញផ្ទះ ៨ ០០៧ ខ្នងទៀតផង។
៦. ស៊ូណាមិនៅកោះ Krakatoa ឆ្នាំ ១៨៨៣
ស៊ូណាមិកាលពីឆ្នាំ ១៨៨៣នៅកោះ Krakatoa បង្កឡើងដោយការផ្ទុះភ្នំភ្លើងកាចសាហាវបំផុត និងបង្កើតជារលកយក្សស៊ូណាមិដែលបំផ្លាញផ្ទះសម្បែង និងភូមិជាច្រើន។ ជាលទ្ធផលមនុស្សជាង ៣៦ នាក់បានរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនេះ។
៥. ស៊ូណាមិនៅកោះ Nankaido ឆ្នាំ ១៤៩៨
ស៊ូណាមិនេះ បានកើតឡើងដោយសារការរញ្ជួយដីកម្រិត ៨,៦ វ៉ិចទ័រនៅឆ្នេរ Nankaido ប្រទេសជប៉ុន និងបានសម្លាប់មនុស្សចន្លោះពី ៥ ០០០ ទៅ ៤១ ០០០ នាក់។
៤. ស៊ូណាមិនៅទីក្រុង Messina ឆ្នាំ ១៩០៨
គ្រោះរញ្ជួយដីកម្រិត ៧,១ វ៉ិចទ័របានកើតឡើងកាលពីថ្ងៃ ២៨ ខែធ្នូ ឆ្នាំ ១៩០៨ ក្នុងទីក្រុង Messina និងបានបំផ្លិចបំផ្លាញសំណង់ជាង ៩០% នៃទីក្រុងទាំងមូល។ វាត្រូវបានចាត់ទុកជាគ្រោះរញ្ជយដីដ៏អាក្រក់បំផុតក្នុងទ្វីបអ៊ឺរ៉ុបដែលសម្លាប់មនុស្ស ៧៥ ០០០ នាក់។
៣. ស៊ូណាមិនៅកោះ Crete ឆ្នាំ ៣៦៥
នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ៣៦៥ គ្រោះរញ្ជួយដីក្រោមសមុទ្រកម្រិត ៨ វ៉ិចទ័របានបង្កឲ្យមានរលកយក្សស៊ូណាមិដែលបំផ្លិចបំផ្លាញប្រទេស អេហ្ស៊ីប, ប៉ាឡេស្ទីន, Cyprus, Sicily និងក្រិក។ ជាលទ្ធផលវាបានសម្លាប់មនុស្សចន្លោះពី ៣០០ ០០០ ទៅ ៥០០ ០០០ នាក់។
២. បំផ្ទុះភ្នំភ្លើង Minoan និង ស៊ូណាមិ
បំផ្ទុះភ្នំភ្លើង និងស៊ូណាមិដ៏កាចសាហាវនេះ បានសម្លាប់ប្រជាជន Minoan ដែលរស់នៅលើកោះ Crete ពី ៣០ ០០០ ទៅ ១០០ ០០០ នាក់។
១. ស៊ូណាមិនៅ Arica ឆ្នាំ ១៨៦៨
គ្រោះរញ្ជួយដីកម្រិត ៨,៥ ទៅ ៩,០ វ៉ិចទ័រ បានបង្កឲ្យមានរលកយក្សស៊ូណាមិកម្ពស់ ១៤ ម៉ែត្រ និងសម្លាប់មនុស្សជាង ២៥ ០០០ នាក់ផងដែរ៕
ចុចអាន ៖