អ្នកវិទ្យាសាស្ត្រទម្លាយការពិត ពីសំឡេងនៃការកាច់ម្រាមដៃ

  • 2018-03-30 01:59:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល ៤០​ឆ្នាំ​មក​នេះ ការ​សិក្សា​មួយ​ឲ្យ​ដឹង​ថា សំឡេង​នៃ​ការ​កាច់​ម្រាម​ដៃ​កើត​ឡើង​ដោយ​សារ​ពពុះ​ក្នុង​សារធាតុ​រាវ​របស់​រាង​កាយ​ត្រូវ​បាន​បែក ក្រោយ​ពេល​មាន​សម្ពាធ​ពី​គន្លាក់​ម្រាម​ដៃ។

តាម​រយៈ​ការ​សិក្សា​ថ្មី​នេះ​ដែល​បាន​ចុះ​ផ្សាយ​នៅ Scientific Reports ឲ្យ​ដឹង​ថា វា​ត្រូវ​ការ​ពពុះ​តែ​មួយ​ប៉ុណ្ណោះ​នៅ​ក្នុង​សារធាតុ​រាវ​រាង​កាយ​ ដើម្បី​បង្កើត​សំឡេង បន្ទាប់​ពីវា​ត្រូវ​បាន​បំបែក​នៅ​ពេល​យើង​កាច់​ម្រាម​ដៃ។ ចំណែក​ឯ​ដុំ​ពពុះ​តូច​ៗ​ដែល​នៅ​សល់ ប្រមូល​ផ្ដុំ​គ្នា​នៅ​គន្លាក់​ម្រាម​ដៃ​ហើយ​រយៈ​ពេល​យូរ​ទើប​វា​មាន​គ្រប់​ចំនួន ដែល​អាច​ឲ្យ​យើង​កាច់​ម្រាម​ដៃ​ឭ​បាន​ម្ដង​ទៀត។

ជាមួយ​គ្នា​ផង​ដែរ ការ​សិក្សា​នេះ​ក៏​បាន​គូស​បញ្ជាក់​ពី​មូល​ហេតុ​ដែល​មនុស្ស​មួយ​ចំនួន​កាច់​ម្រាម​ដៃ​មិន​ឮ​សំឡេង​ផង​ដែរ។ ហេតុផល​គឺ​ដោយ​សារ​តែ​ពួក​គេ​មាន​ចន្លោះ​ធំ​រវាង​គន្លាក់​ម្រាម​ដៃ ជា​ហេតុ​ធ្វើ​ឲ្យ​សម្ពាធ​មិន​អាច​ទៅ​បំបែក​ដុំ​ពពុះ និង​បង្កើត​ជា​សំឡេង​បាន៕

  • Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍សូមផ្ញើ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន ៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន