រន្ធត់! ខ្លារខិនហក់ចូលឡាន តែតៃកុងធ្វើរឿងមួយ ទើបអាចរួចផុតពីគ្រោះថ្នាក់ (មានវីដេអូ)

  • 2018-03-30 02:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​បាន​រួច​ផុត​ពី​គ្រោះថ្នាក់ បន្ទាប់​ពី​សត្វ​ខ្លារខិន​មួយ​ក្បាល​ហក់​ចូល​ក្នុង​ឡាន​របស់​ខ្លួន ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​មើល​សត្វ​ព្រៃ នៅ​ក្នុង​ប្រទេស​តង់ហ្សានី។

នៅ​មុន​ពេល​កើតហេតុ លោក Britton Hayes និង​ក្រុម​ទេសចរណ៍ កំពុង​មើល​សត្វ​ខ្លារខិន ៣ ក្បាល​ដេញ​សត្វ នៅ​ឯ​តំបន់ Serengeti។ នៅ​ពេល​នោះ ស្រាប់តែ​មាន​ខ្លារខិន​ដ៏​ធំ​មួយ​ក្បាល ហក់​ចូល​មក​ក្នុង​រថយន្ត និង​ឈរ​នៅ​ជិត​លោក Hayes យ៉ាង​ខ្លាំង ខណៈ​មួយ​ក្បាល​ទៀត​ឈរ​នៅ​លើ​ក្បាល​ឡាន។

«វា​យឺត​ពេល​ទៅ​ហើយ​ក្នុង​ការ​បើក​រត់ ឬ ធ្វើ​អ្វី​មួយ​នោះ ព្រោះ​អ្នក​មិន​ចង់​ឲ្យ​វា​ផ្អើល​ឡើយ»។ លោក Hayes បាន​និយាយ​យ៉ាង​ដូច្នេះ។

យ៉ាងណាមិញ Hayes បាន​បន្ថែម​ថា មគ្គុទ្ទេសក៍​ទេសចរណ៍ បាន​ប្រាប់​ឲ្យ​ខ្លួន​នៅ​ស្ងៀម​កុំ​កម្រើក និង ហាម​មើល​ភ្នែក​របស់​វា៕

ចង់​ដឹង​ថា ស្ថានភាព​នោះ​គួរ​ឲ្យ​រន្ធត់​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ ABC News   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី