យុគ​ យក្សផ្លែ៖​ កីឡាករ​ក្មេងៗ​ឥលូវ​ល្អ​សុហ្វ​ ល្អ​បុក​

  • 2018-03-30 03:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ យុគ​ យក្សផ្លែ​ ថា​ កីឡាករ​ក្មេងៗ​ឥលូវ​ល្អ​ៗ​ណាស់​ ជា​ពិសេស​នោះ​គឺ​សុហ្វ​ និង​ល្អ​បុក​ទៀត​ ដូច្នេះ​បើ​ចង់​វ៉ៃ​ឈ្នះ​ពួកគេ​ទាល់តែ​រកតិចនិក​ថ្មី​ ហើយ​និង​ខំប្រឹង​ហាត់​ទើប​អាច​ទៅ​រួច។​

កីឡាករ​ យុគ​ យក្សផ្លែ(ក្រហម)

យុគ​ យក្សផ្លែ​ បាន​ឲ្យ​ដឹង​ថា​ បើ​មើល​ការ​ប្រកួត​នានា​របស់​កីឡាករ​ក្មេងៗ​ឥលូវ​ល្អ​មែនទែន​ មិន​ថា​ស្នៀត​ប្រយុទ្ធ ​កម្លាំង​នោះ​ទេ​ ពោល​ល្អ​ស្ទើរ​ដូច​ៗ​គ្នា​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកប្រដាល់​ចាស់​នានា​ពិបាក​និង​ប្រកួត​ជា​ផង​ដែរ។​ ជុំ​ទី៣​នៃ​ពាន​រង្វាន់​ TV5​ នៅ​ពេល​ខាង​មុខ​ អ្នក​ប្រដាល់​ខាង​លើ​ នឹង​ត្រូវ​ប៉ះ​ជា​មួយ​សិស្ស​ប្អូន​ បឺត​ សង្ឃឹម​ ដូច្នេះ​មាន​តែ​ខំប្រឹង​ហ្វឹកហាត់​ទេ​ និង​ចូល​វ៉ៃ​ខាង​ក្នុង​ឲ្យ​បាន​ច្រើន​ ហើយ​ព្យាយាម​វ៉ៃ​កៀក​ ព្រោះ​ដៃគូ​ល្អ​កែង​ខ្លាំង។​

កីឡាករ យុគ​ យក្សផ្លែ ពេល​ឈ្នះ​ នឹម​ នន

យុគ​ យក្សផ្លែ​ ជា​អ្នក​ប្រដាល់​ចាស់​វស្សា​មក​ហើយ​ ដែល​មាន​ប្រវត្តិ​ឡើង​សង្វៀន​ និង​ប៉ះ​ជើង​ខ្លាំង​ជា​ច្រើន។​ កាល​ពី​សប្ដាហ៍​មុន​នេះ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ បាន​ឡើង​ទៅ​ជុំ​ទី៣​ បន្ទាប់​ពី​ឈ្នះ​ នឹម​ នន​ ជុំទី២ នៃ​ពាន​រង្វាន់​ TV5​ ហើយ​​នឹង​ត្រូវ​ប៉ះ​ បឺត​ សង្ឃឹម បន្តទៀត ៕​

អត្ថបទ៖ នួន ស៊ីណា​