ម្ដាយ Kylie Jenner ស្អប់ចៅស្រី ព្រោះមិនអាចរកលុយបន្ថែមឲ្យគ្រួសារបាន?
- 2018-03-30 03:52:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដាយ Kylie Jenner ស្អប់ចៅស្រី ព្រោះមិនអាចរកលុយបន្ថែមឲ្យគ្រួសារបាន?
ចន្លោះមិនឃើញ
បើតាម Radar Online បានឲ្យដឹងថា តារាទូរទស្សន៍ Kylie Jenner ត្រូវម្ដាយស្ដីបន្ទោសចំពោះឈ្មោះ Stormi ដែលនាងបានដាក់ឲ្យកូនស្រីដំបូងនោះ។ ហេតុផលគឺថា នៅថ្ងៃដែល Stormi បានចាប់កំណើត គឺនៅដើមខែកុម្ភៈ ជាខែដែលតារាសិច Stormy Daniel ផ្ទុះរឿងអាស្រូវផ្លូវភេទជាមួយប្រធានាធិបតីអាមេរិក Donald Trump។
ភាពល្បីល្បាញនៃឈ្មោះ Stormy Daniel បានបង្កឲ្យឈ្មោះរបស់កូនស្រី Kylie Jenner មិនអាចក្លាយជាម៉ាកផលិតផលឯកជនបាន ហើយរឹតតែមិនអាចជួយបង្កើនចំណូលសម្រាប់គ្រួសាររបស់ពួកគេទៀត។
តាមប្រភពមួយបានឲ្យដឹងថា នៅពេលនោះ ម្ដាយរបស់ Kylie គិតថាឈ្មោះ Stormi ពិតជាពីរោះណាស់ ប៉ុន្តែឥឡូវ អ្នកស្រីបែរជាស្អប់ឈ្មោះនេះខ្លាំងទៅវិញ។ លោកស្រី Kris Jenner មានការព្រួយបារម្ភគួរសម ហើយក៏សង្ឃឹមថារឿងអាស្រូវទាំងអស់នឹងត្រូវគេបំភ្លេចឆាប់ៗ ដូច្នេះគ្រួសាររបស់ Stormi នឹងអាចយកឈ្មោះនេះ ដាក់ជាម៉ាកផលិតផលរបស់ពួកគេឡើងវិញបាន៕
ចុចអាន៖
ឡូយម្ល៉េះ! Kylie Jenner បង្អួតរថយន្ត Ferrari ស៊េរីថ្មីជាកាដូ បានមុនសម្រាលកូន
អត្ថន័យពីក្រោយចិញ្ចៀនតម្លៃរាប់សែនដុល្លាររបស់ Kylie Jenner