Fan ភ្ញាក់​មិន​ស្ទើរ ពេល The Weeknd ​ចេញ​អាល់ប៊ុម​ថ្មី​ភ្លាម​ៗ ដោយមិន​ប្រាប់មុន

  • 2018-03-30 07:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​និយាយ​លេង​សើច​ជាមួយ​អ្នក​គាំទ្រ​តាម​បណ្ដាញ​សង្គម​ថា​លោក​អាច​នឹង​ចេញ​បទ​ចម្រៀង​ថ្មីនោះ ពេល​នេះ តារា​ចម្រៀង The Weeknd បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​​ ដោយ​លោក​ពិត​ជាបាន​ចេញ​អាល់ប៊ុម​ថ្មីមែន​​ មុន​ពាក់​កណ្ដាល​យប់​ម្សិលមិញ​នេះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ តារា​ចម្រៀង R&B រូប​នេះ​បាន​បញ្ជាក់​ថា​លោក​ពិត​ជា​ចេញ​អាល់ប៊ុម​ចម្រៀង​ថ្មី​ "My Dear Melancholy” មែន​ក្រោយ​បង្ហោះ​រូបភាព​ក្រប​អាល់ប៊ុម​ចម្រៀង​​លើ​បណ្ដាញ​សង្គម Instagram។

ក្នុង​អាល់ប៊ុម​ដែល​មាន​រយៈពេល ២១នាទី​នេះ​ដែរ មាន​ចម្រៀង​សរុប​ចំនួន ៦​បទ ដែល​ក្នុង​នោះ​ក៏​មាន​បទ "Try Me”, “Wasted Times” និង​បទ "Call Out My Name” ផង​ដែរ។ អ្នក​គាំទ្រ​ទាំងអស់​អាច​ស្ដាប់​បទ​ចម្រៀង​ក្នុង​អាល់ប៊ុម​ថ្មី​នេះ​បាន​តាម​រយៈ Apply Music និង iTunes៕

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា