អ្នកលើកឥវ៉ាន់នៅព្រលានយន្តហោះ នាំគ្នាឱបថើបវ៉ាលី ក្រោយគេរិះគន់ដូចព្យុះ រឿងធ្វើខូចឥវ៉ាន់ភ្ញៀវ
- 2018-04-02 02:17:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលើកឥវ៉ាន់នៅព្រលានយន្តហោះ នាំគ្នាឱបថើបវ៉ាលី ក្រោយគេរិះគន់ដូចព្យុះ រឿងធ្វើខូចឥវ៉ាន់ភ្ញៀវ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ អ្នកលើកឥវ៉ាន់នៅឯព្រលានយន្តហោះ Kuala Lumpur International Airport បានទទួលរងការរិះគន់ដូចព្យុះ បន្ទាប់ពីចាប់បោះកញ្ចប់ឥវ៉ាន់អ្នកដំណើរ ដែលមានកង់នៅក្នុងនោះទៅលើដី បណ្ដាលឲ្យរងការខូចខាត។
អ្នកនិយមលេងបណ្ដាញសង្គម បានខឹងសម្បារយ៉ាងខ្លាំង នៅពេលទិដ្ឋភាពកើតហេតុត្រូវថតបានស្តែងៗ និងបង្ហាញទៅលើ Facebook។ ជាមួយគ្នានេះដែរ អ្នកខ្លះបានជំរុញឲ្យ លោក Tony Fernandes នាយកប្រតិបត្តិរបស់ ក្រុមហ៊ុន AirAsia Group ប្រាប់បុគ្គលិករបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នជាងមុនជាមួយនឹងឥវ៉ាន់របស់ពួកគេ។
ក្រោយពីកើតមានរឿងហេតុបែបនេះ ព្រមទាំងការរិះគន់ដូចព្យុះផងនោះ អ្នកលើកឥវ៉ាន់ទាំងនោះ ហាក់បីដូចជាបានយកចិត្តទុកដាក់លើការងារជាងមុន។
ជាក់ស្ដែង លោក Mohd Amir Izzat ដែលគេជឿជាក់ថា កំពុងធ្វើការនៅ AirAsia បានបង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញឲ្យឃើញអ្នកលើកឥវ៉ាន់ទាំងនោះ នាំគ្នាឱបថើបវ៉ាលីរបស់ភ្ញៀវ ក្នុងគោលបំណងសុំទោសចំពោះកំហុសខុសឆ្គងពីអតីតកាលរបស់ពួកគេ៕
ចង់ដឹងយ៉ាងណា សូមទស្សនារូបទាំងនោះនៅខាងក្រោម៖
ចុចអាន៖