Davis Cup កម្ពុជា​ប៉ះ​ម៉ាឡេស៊ី​ស្អែក​ជា​ជំនួប​បើក​ឆាក​ក្នុង​ពូល

  • 2018-04-02 08:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​វាយ​កូន​បាល់​កម្ពុជា នឹង​បើក​ការ​ប្រកួត​ដំបូង​​ក្នុង​ពូល A ​តទល់​ជា​មួយ​ប្រទេស​ម៉ាឡេស៊ី​​វេលា​ម៉ោង ៥ ល្ងាច​ ស្អែក​នេះ​នៅ​​ប្រទេស​វៀតណាម​ក្នុង​កម្មវិធី Davis Cup ​កម្រិត ​​III។

ក្រុម​វាយ​កូន​បាល់កម្ពុជា

​លោក ជា ពៅ​ គ្រូ​​បង្វឹក​វាយ​កូន​បាល់​បាន​ឲ្យ​ដឹង​ថា កម្មវិធី​ប្រកួត​ដំបូង​របស់​កម្ពុជា​គឺ​ត្រូវ​ប្រកួត​ស្អែក​ខណៈ​ពូល B គឺ​ប្រកួត​ថ្ងៃ​នេះ។ ​នៅ​ពូល A ​មាន​ក្រុម​ខ្លាំង​​ម្ចាស់​ផ្ទះ​វៀតណាម ​ម៉ាឡេស៊ី​ កម្ពុជា​និង​ Pacific Oceania ខណៈ​ពូល​ B ក៏​សុទ្ធ​តែ​ខ្លាំង​ៗ​គឺ​ គុយវ៉ែត​ កាតារ​ អារ៉ាប៊ីសាអ៊ូឌីត​ ស៊ីរី​ និង​ហ្សកដានី។

កាល​ពី​ឆ្នាំ​​២០១៧​​ក្រុម​វាយ​កូន​បាល់​កម្ពុជា​​​បាន​ឡើង​ពី​កម្រិត​ Group IV មក​​កាន់​កម្រិត​ Group III វិញ បន្ទាប់​ពី​ធ្លាក់​​កាល​ពី​ពីរ​ឆ្នាំ​មុន។ កីឡាករ​ដែល​កម្ពុជា​​ដែល​ត្រូវ​ប្រកួត​មាន​ ប៊ុន កេន្នី, ម៉ម ផល្គុន, ឡុង សំនៀង, ឱ សារិទ្ធ និង គឹម ឌែលតុនសុផាន់ណា៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​