ទីបំផុត Brad Pitt និង Angelina Jolie ព្រមសម្រុះសម្រួលគ្នា ដើម្បីអនាគតកូនៗ
- 2018-04-02 08:50:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Brad Pitt និង Angelina Jolie ព្រមសម្រុះសម្រួលគ្នា ដើម្បីអនាគតកូនៗ
ចន្លោះមិនឃើញ
ទីបំផុត តារាសម្ដែង Brad Pitt និង Angelina Jolie ព្រមត្រូវរ៉ូវគ្នាក្នុងជម្លោះលែងលះដោយព្រមចែកសិទ្ធិក្នុងការមើលថែទាំកូនៗទាំង៦នាក់របស់ពួកគេ។
តារាហូលីវូដទាំង២រូប ដែលបានប្រកាសចែកផ្លូវគ្នាក្នុងរដូវក្ដៅកាលឆ្នាំ២០១៦នោះ បានឈានដល់ការសម្រេចចិត្តព្រមព្រៀងគ្នាក្នុងការចែកផ្លូវមួយនេះ ដើម្បីនឹងជួយកូនៗរបស់ពួកគេ។
ជាជាងការស្នើសុំសិទ្ធិថែទាំកូនៗតែម្នាក់ឯង តារាសម្ដែង Angelina Jolie បានសម្រេចចិត្តអនុញ្ញាតឲ្យតារាសម្ដែង Brad Pitt អាចចូលជិតកូនៗរបស់នាងបាន រួមទាំងបានពិភាក្សាគ្នាជាមួយតារាប្រុសរូបនេះពាក់ព័ន្ធនឹងការជួយឧបត្ថម្ភជាសម្ភារៈ ខណៈពួកគេធ្វើការនិងធ្វើដំណើរជុំវិញពិភពលោកថែមទៀតផង។
បើតាមវិបសាយ The Sun បានឲ្យដឹងថា៖ "អ្វីដែលសំខាន់ពេលនេះគឺ ពួកគេបានព្រមព្រៀងគ្នាក្នុងការចែកសិទ្ធិថែទាំកូនៗ ដោយលោក Brad ជាអ្នកឧបត្ថម្ភផ្នែកសម្ភារៈខាងការងារនិងការធ្វើដំណើរ"៕
Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW។
ចុចអាន៖