វីរបុរស​បាល់ទាត់​ប្រេស៊ីល​ Pele ​ចូល​ពេទ្យ?

  • 2014-11-13 21:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីរបុរស​បាល់ទាត់​ Pele ​របស់​ប្រេស៊ីល​ ត្រូវ​បាន​គេ​រាយការណ៍​ថា​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Sao Paulo ​ជា​បន្ទាន់ ​បន្ទាប់​ពី​បុរស​វ័យ​៧៤​ឆ្នាំ​នេះ​មិន​បាន​បង្ហាញ​ខ្លួន​ឱ្យ​កម្មវិធី​មួយ​ក្នុង​សារមន្ទីរ​របស់​លោក។

 

 

​មន្ទីរពេទ្យ​ Albert Einstein ​ដែល​ Pele ​កំពុង​សម្រាក​នោះ​មិន​បាន​និយាយ​អ្វី​ច្រើន​ទេ​ពី​អាការៈ​ជំងឺ​របស់​អតីត​​​កំពូល​កីឡាករ​បាល់​ទាត់​រូប​នេះ គ្រាន់​តែ​ប្រាប់​ថា​ Pele ​កំពុង​តែ​ត្រួត​ពិនិត្យ​សុខភាព​ជា​ធម្មតា​ទេ។ ស្រប​ពេល​ខាង​ជំនួយការ​របស់​លោក​វិញ​បាន​និយាយ​ដែរ​ថា​ Pele ​គ្រាន់​តែ​មិន​សូវ​ស្រួល​ក្រពះ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ។

 

 

បុរស​ដែល​ជួយ​ប្រេស៊ីល​លើក​ពាន FIFA World Cup ​រហូត​ដល់​ទៅ​៣​ដង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​រូប​លោក​តែង​តែ​មាន​ជំងឺ​ក្រពះ​ជា​ប្រចាំ ហើយ​លើក​នេះ​ក៏​ត្រូវ​បាន​គេ​គិត​ថា​ប្រហែល​ជា​ជំងឺ​នេះ​ដដែល​ទេ៕ ​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖dailymail

អត្ថបទថ្មី