ចង់​ណាត់​បាយ​មួយ​ពេលជាមួយ​មេ​ធំ Apple ទាល់​លក់​ដី លក់ផ្ទះ​ហើយ​មើល​ទៅ

  • 2018-04-04 03:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Tim Cook ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា CEO ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​វិស័យ​បច្ចេកវិទ្យា ការ​ចំណាយ​ពេល​វេលា​សូម្បី​តែ​មួយ​នាទី​ក៏​ពិត​ជា​សំខាន់​ណាស់។ ថ្លែង​ក្នុង​កម្មវិធី​សប្បុរសធម៌ Charitybuzz នា​ពេល​កន្លង​ទៅ មាន​ការ​បើក​ដេញ​ថ្លៃ​ទំហំ​ចំណាយ​ក្នុង​ការ​ណាត់​ជួប​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​រយៈ​ពេល ១ ម៉ោង​ជាមួយ​លោក Cook។​

តម្លៃ​ដេញ​ថ្លៃ​ដំបូង​ចាប់​ផ្តើម​ពី ១០ ០០០ ដុល្លារ​នា​ថ្ងៃ​ទី ២១ មេសា កាលពីឆ្នាំ ២០១៦ ហើយ​ក្រោយ​មក​ត្រូវ​បាន​បញ្ចប់​ក្នុង​តម្លៃ​ពេញ ១៣០ ០០០ ដុល្លារ ដោយ​ថវិកា​ទាំង​អំបាលម៉ាន​ត្រូវ​បង្វែរ​ចូល​អង្គការ​សិទ្ធ​មនុស្ស Robert F.Kennedy

អ្នក​ឈ្នះ​ក្នុង​ការ​ដេញ​ថ្លៃ​នឹង​ទទួល​បាន​សិទ្ធ​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​ជាមួយ Cook ក្នុង​ការិយាល័យ​ Apple នៅ​ទីក្រុង Cupertino រដ្ឋ Calif ព្រម​ទាំង​ទទួល​បាន​សំបុត្រ VIP ចំនួន ២ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ដាក់​បង្ហាញ iPhone ប្រចាំ​ឆ្នាំ​ថែម​ទៀត​ផង។

រំឭក​ថា​មួយ​រយៈ​មុន​អំឡុង​ឆ្នាំ ២០១៣ លោក Cook ក៏​ធ្លាប់​ត្រូវ​បាន​គេ​ដេញ​ថ្លៃ​ដើម្បី​ណាត់​ពិសា​កាហ្វេ​ក្នុង​មួយ​ពេល ឡើង​ដល់ ៦១០ ០០០ ដុល្លារ​ក៏​មាន។

-->Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Time   ប្រែ​សម្រួល៖ កៅ រក្សា