សេងឃុន ប្រាប់បទពិសោធន៍ដ៏ភ្ញាក់ផ្អើលមួយ ពេលទៅដល់ការិយាល័យធ្វើការ Google
- 2018-04-03 09:12:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេងឃុន ប្រាប់បទពិសោធន៍ដ៏ភ្ញាក់ផ្អើលមួយ ពេលទៅដល់ការិយាល័យធ្វើការ Google
ចន្លោះមិនឃើញ
ក្រោយពេលត្រឡប់មកពីធ្វើទស្សនកិច្ច ក្នុងក្រុមហ៊ុនយក្ស Facebook, Google, Microsoftលោក លីម សេងឃុន ប្រធានក្រុមបង្កើត App Gosoccer បានប្រាប់ Sabay តាមរយះសារអេឡិចត្រូនិកថា " ក្រោយពីត្រឡប់មកវិញ លោកទទួលបានបទពិសោធន៍ជាច្រើន ពីគំនិតថ្មីៗរបៀបរបបធ្វើការនៅក្នុងក្រុមហ៊ុនធំៗក៏ដូចជាបទពិសោធន៍ថ្មីមួយសម្រាប់ក្រុមរបស់លោក។
លោកនិងក្រុមរបស់បានទស្សនាក្នុងក្រុមហ៊ុនទាំងនេះ បានឃើញបច្ចេកវិទ្យាទំនើបៗនៅក្នុងក្រុមហ៊ុនមានឧបករណ៍ទំនើបៗដែលបានបំពាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងក្រុមហ៊ុន ហើយចាប់អារម្មណ៍ជាងគេនោះគឺរបៀបធ្វើការនៅទីនេះ។ សម្ដីរបស់សេងឃុន។
លើសពីនេះលោកទទួលបានការចូលរួមនៅក្នុងកម្មវិធីផ្សេងៗគ្នាដែលបានរៀបចំឡើងដោយក្រុមហ៊ុន ធំៗទាំងនេះ។
កម្មវិធី Developer Circles ដោយក្រុមហ៊ុន Facebookដែលជាកម្មវិធីប្រមូលម្ដុំនូវអ្នកដែលមានចំណេះដឹងផ្នែកITមកបង្កើតជាបណ្ដាញសម្រាប់ Facebook ដែលកម្មវិធីនឹងមានមកកម្ពុជាឆាប់ៗនេះផងដែរ។
សម្រាប់ Microsoft និយាយអំពី 4th Industrial Revolution ដែលជាបដិវត្តថ្មីនៅក្នុងវិស័យឧស្សាហកម្មដែលបដិវត្តថ្មីនេះទើបតែទទួលស្គាល់នៅក្នុងឆ្នាំ2018 នេះ។
ចំណែក google បាននាំក្រុមរបស់លោកទៅមើលកន្លែងធ្វើការរបស់បុគ្គលិក អ្វីដែលជាចំណុចចាប់អារម្មណ៍បំផុតនោះគឺ google មិនផ្ដល់ជាបន្ទប់ផ្ទាល់ខ្លួនដល់ Manager ឬ បុគ្គលិកដែលមានតំណែងខ្ពស់នោះទេ ដោយត្រូវមកអង្គុយធ្វើការជាមួយកូនចៅ ក្រុមហ៊ុនចង់អោយពួកគាត់មានឋាន:ស្មើគ្នា។ ពិសេសជាងនេះទៀតនេះ ក្រុមហ៊ុន Google ក៏មានជាបន្ទប់ សម្រាប់បុគ្គលិកសម្រាប់គេង ពេលម៉ោងសម្រាក់
លើសពីនេះក្រុមរបស់លោក ក៏ទទួលបានការចែករំលែកចំណោះដឹងពីវេបសា LiknedIn ដែលជាបណ្ដាញសង្គមមួយ សម្រាប់ស្វែងរកការងារអាជីព ដែលបាននិយាយពីគុណសម្បត្តិក្នុងបង្កើតគណនី LinkedIn ដែលមានប្រយោជន៍ដល់អ្នកដែលចង់ស្វែងរកការងារខាងក្រៅ។
--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់https://goo.gl/AsCd4N
អានបន្ត៖
HMD គ្រោងយកទូរសព្ទ Nokia ជាង ២០ ឆ្នាំមុនមកសម្រិតសម្រាំងដាក់លក់ឆ្នាំក្រោយ
ចំណុចខ្លឹមមួយលើ iPhone X ដែលទូរសព្ទ Android មិនទាន់អាចចម្លងបាន
រូបភាពផ្ដល់ឲ្យ