រសៀល​នេះ​ពាន​រង្វាន់​ខេត្ត​ក្រចេះ​ ឈាន​ដល់​ដំណាក់​កាល​ជក់ចិត្ត

  • 2018-04-04 04:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រោយ​បញ្ចប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​កាល​ពី​ចុង​សប្ដាហ៍​​មុន​នេះ ពាន​រង្វាន់​របស់​ខេត្ត​ក្រចេះ The River Champion League ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន ៤ ដែល​នឹង​ធ្វើ​ការ​ប្រកួត​ដំណាក់​ Play-Off ដើម្បី​ដណ្ដើម​ជើង​ឯក។ ម៉ោង ៣ រសៀល​នេះ​ក្រុម​លេខ ៤ ​រកា​កណ្ដាល​ស្រី​មុំ ប៉ះ​ក្រុម​លេខ ៣ យុវជន​ស្រលាញ់​សន្តិភាព ជា​ការ​ប្រកួត Play-Off ដំណាក់​ដំបូង។

​ពាន​រង្វាន់​នេះ​ប្រើ​រូបមន្ត​ប្រកួត​ដូច​លីគ​កំពូល​កម្ពុជា​ដែរ ពោល​គឺ​ក្រុម​លេខ៣ ប្រកួត​ជា​មួយ​ក្រុម​លេខ ៤ ​រួច​ក្រុម​ឈ្នះ​ឡើង​ទៅ​ប៉ះ​ក្រុម​លេខ ២ យូអ៊ីម បន្ទាប់​មក​អ្នក​ឈ្នះ​វគ្គ​នេះ​ នឹង​ឡើង​ទៅ​ប៉ះ​ក្រុម​លេខ ១ The River ដើម្បី​ដណ្ដើម​ជើង​ឯក។

​កម្មវិធី​ប្រកួត​ដំណាក់​កាល​ទី​២ នៃ​វគ្គ Play-Off នឹង​​ដំណើរ​ការ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៨៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​