ធឿន​ ធារ៉ា៖​ ឈាមជ័រ​ជា​ខ្មែរ​ មិន​ឲ្យ​គេ​មើល​ងាយ​ទេ​ ដាក់​ឲ្យ​ជួប​ Saensatharn​ ពេល​ណា​ក៏​បាន​

  • 2018-04-05 00:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​របស់​កម្ពុជា​ ធឿន​ ធារ៉ា​ ថា​ក្នុង​នាម​ជា​ខ្មែរ​ម្នាក់​មិន​ឲ្យ​គេ​មើល​ងាយ​ទេ​ បើ​ដាក់​ឲ្យ​ជួប​ប្រកួត​ជា​មួយ​កីឡាករ​ Saensatharn​ ពេល​ណា​ក៏​បាន​ដែរ​ អត់​មាន​ខ្លាច​ឡើយ​ ព្រោះ​សម្ដី​ដែល​អ្នក​ប្រដាល់​រូប​នេះ​និយាយ​ដូច​ជា​ធ្ងន់​ៗ​ពេក​ហើយ។​

កីឡាករ ធឿន​ ធារ៉ា

ធឿន​ ធារ៉ា​ បាន​ឲ្យ​ដឹង​ថា​ មួយ​រយៈពេល​នេះ​បាន​ទទួល​ដំណឹង​ច្រើន​តាម​ហ្វេសបុក​ទាក់ទិន​ទៅ​និង​កីឡាករ​ថៃ​ Saensatharn​ អំពី​ការ​ចង់​​ជួប​ប្រកួត​គ្នា​ជា​មួយ​និង​រូប​គេ​ ហើយ​ក៏​មាន​ក៏​មាន​ពាក្យ​ប្រមាថ​ និង​និយាយ​មិន​សមរម្យ​មួយ​ចំនួន​ទៀត​ផង​ដែរ។​

កីឡាករ ធឿន​ ធារ៉ា

តប​ទៅ​និង​ពាក្យ​ចង់​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​កម្ពុជា​ ឬ​ចង់​ជួប​ជា​មួយ​ខ្លួន​ អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ព្រៃវែង​ខាង​លើ​បន្ថែម​ថា​ ស្វាគមន៍​ជា​និច្ច​ចំពោះ​កីឡាករ​ថៃ​ម្នាក់​នេះ​ បើ​ទោះ​ជា​គេ​ជា​ជើង​ខ្លាំង​ចាស់​វស្សា​ម្នាក់​ក៏​ដោយ។​ ព្រោះ​សម្ដី​ដែល​ធ្លាប់​ថា​ឲ្យ​អ្នក​ប្រដាល់​កម្ពុជា​កន្លង​ទៅ​ថ្មីៗ​នេះ​ ហាក់​ដូច​ជា​មើល​ងាយ​ពេក​ហើយ។​

រូបភាព​ហ្វេសបុក Saensatharn​

រឿងរ៉ាវ​ផ្លែផ្កា​របស់​អ្នក​ប្រដាល់​ថៃ​ Saensatharn​ ជា​មួយ​អ្នក​គាំទ្រ​គុន​ខ្មែរ​ រួម​និង​កីឡាករ​កម្ពុជា​មួយ​ចំនួន​នេះ​ កើត​ឡើង​បន្ទាប់​ពី​កីឡាករ​របស់​ Thai Fight​ រូប​នេះ​ផ្ដួល​ ឡុង​ សុវណ្ណឌឿន​ ឲ្យ​សន្លប់​នៅ​ទឹក​ទី១​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​