Facebook ​ប្រាប់​ចំនួន​អ្នក​ប្រើ​ប្រាស់​ពិត​ ដែល​បែក​ធ្លាយ​ទិន្នន័យ​សម្ងាត់

  • 2018-04-05 01:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​កាល​ពី​ម្សិលមិញ​នេះ​ Facebook បាន​បង្ហាញ​ពី​ចំនួន​គណនី​ពិត​ប្រាកដ​ដែល​ទិន្នន័យ​សម្ងាត់​របស់​ពួក​គេ​ត្រូវ​បាន​ក្រុមហ៊ុន​ Cambridge Analytica យក​ទៅ​ប្រើ​ប្រាស់។

កន្លង​មក​មាន​ការ​ផ្សព្វ​ផ្សាយ​ថា​គណនី​ Facebook មិន​តិច​ជាង​ ៥០ លាន​គណនី​នោះ​ទេ​ ដែល​បាន​លេច​ធ្លាយ​ទិន្នន័យ​សម្ងាត់។ ប៉ុន្តែ​តាម​ការ​បញ្ជាក់​របស់​លោក​ Mike Schroepfer នាយក​ផ្នែក​បច្ចេកវិទ្យា​នៃ​ Facebook បាន​ឲ្យ​ដឹង​ថា​ គណនី​សរុប​មាន​ដល់​ខ្ទង់​ ៨៧ លាន​​ឯណោះ។

ក្នុង​នោះ​មាន​ ៧០ លាន​គណនី​ ជា​គណនី​នៅ​សហរដ្ឋអាមេរិក​, ហ្វីលីពីន​ ឥណ្ឌូណេស៊ី​ និង ចក្រភព​អង់គ្លេស​មាន​ចំនួន​ ១ លាន​គណនី​ និង នៅ​វៀតណាម​មាន​ចំនួន​ ៤០ ម៉ឺន​គណនី​ផង​ដែរ។

ទិន្នន័យ​គណនី​ទាំង​ ៨៧ លាន​នេះ​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ដោយ​អ្នក​ស្រាវជ្រាវ​សញ្ជាតិ​រុស្សី​​លាយ​អាមេរិក​ ឈ្មោះ​ Aleksandr Kogan។ ប៉ុន្តែ​ក្រោយ​មក​វា​ក៏​បាន​ទៅ​ដល់​ដៃ​​ក្រុមហ៊ុន​ប្រឹក្សា​នយោបាយ​ Cambridge Analytica ដែល​ត្រូវ​បាន​ជួល​ដោយ​លោក​ Donald Trump ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​យុទ្ធនាការ។

Facebook ក៏​បាន​បង្ហាញ​អំពី​ការ​​ផ្លាស់ប្ដូរ​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់​បញ្ហា​លេច​ធ្លាយ​ទិន្នន័យ​សម្ងាត់​នេះ​ម្ដង​ទៀត​ ដែល​ក្នុង​នោះ​រួម​មាន​ការ​​តម្រូវ​ឲ្យ​កម្មវិធី​​នីមួយៗ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ Facebook ជា​មុន​ មុន​នឹង​ពួក​គេ​អាច​​បាន​ទិន្នន័យ​សម្ងាត់​អ្នក​ប្រើ​ប្រាស់៕​​​​​​

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី