រកឃើញហើយ សំបុកសត្វដាយណូស័រធំបំផុត កាលពី១៧០លានឆ្នាំមុន
- 2018-04-05 06:31:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញហើយ សំបុកសត្វដាយណូស័រធំបំផុត កាលពី១៧០លានឆ្នាំមុន
ចន្លោះមិនឃើញ
នាដើមខែមេសានេះ យ៉ាងហោចណាស់ មានដានជើងសត្វដាយណូស័រប្រមាណជាង ៥០ ត្រូវបានអ្នកវិទ្យាសាស្ត្រប្រទះឃើញនៅលើកោះ Skye ស្ថិតនៅប្រទេសស្កុតឡែន ដែលគេសន្និដ្ឋានថា កោះនេះជាកន្លែងប្រមូលផ្ដុំមួយរបស់ពពួកដាយណូស័រ។
តាមការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្ត្រ ដានជើងទាំងនេះ ជាដានជើងរបស់សត្វដាយណូស័រពពួក Theropod ដែលដើរជើងពីរ និងមានកម្ពស់ ២ម៉ែត្រ និងពពួក Sauropod ដែលអាចមានកម្ពស់រហូតដល់ ១៥ម៉ែត្រ និងធ្លាប់រស់នៅតំបន់ភក់ខាងលើ កាលពីជាង ១៧០លានឆ្នាំមុន។
អ្នកវិទ្យាសាស្ត្រ បានហៅយុគសម័យនោះថា ពាក់កណ្ដាលជូរ៉ាសិក ដែលពុំសូវមានអ្នកដឹងនោះទេ។ ប៉ុន្តែគេបានដឹងថា សត្វដាយណូស័រ បានចាប់កំណើតនៅលើផែនដីជាលើកដំបូង កាលពី២៣០លានឆ្នាំមុន។
សូមបញ្ជាក់ថា Sauropod និង Theropod ជាដាយណូស័រដែលមាឌធំបំផុតនៅលើផែនដី ក្នុងយុគសម័យរបស់ពួកវា។ អ្នកវិទ្យាសាស្ត្រមួយចំនួនអះអាងថា ពួកវាអាចមានកម្ពស់រហួតដល់ ៣០ម៉ែត្រ។ រូបរាងរបស់សត្វទាំងនេះ មាន ក.វែង កន្ទុយវែង ក្បាលតូច និងជើងធំៗចំនួន៤៕
ចុចអាន៖