ខឹងចិត្តលក់ស៊ុបមិនដាច់ដូចគេ លួចចូលចង្រ្កានធ្វើរឿងគម្រក់មួយដើម្បីសងសឹក (វីដេអូ)

  • 2018-04-05 07:01:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ត្រូវ​កាមេរ៉ា​សុវត្ថិភាព​ថត​បាន​ខណៈ​កំពុង​លួច​នោម​ដាក់​ទឹក​ស៊ុប​ក្នុង​ហាង​មួយ​​ដែល​លក់​ដាច់​ជាង​ខ្លួន​ក្នុង​ខេត្ត Hainan ប្រទេស​ចិន។

ម្ចាស់​ហាង​រង​គ្រោះ​ឲ្យ​ដឹង​ថា រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ទឹក​ស៊ុប​របស់​លោក​ហាក់​មាន​ក្លិន​ចម្លែក​ខុស​​ពី​ធម្មតា ទើប​លោក​សម្រេច​ចិត្ត​បង្កប់​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​ស្វែង​រក​មូល​ហេតុ។ ជា​លទ្ធផល លោក​រក​ឃើញ​ថា មាន​បុរស​ម្នាក់​បាន​លួច​ចូល​ចង្ក្រាន​នៅ​ពេល​យប់ និង​ចាក់​លាមក​ចូល​ក្នុង​ទឹក​ស៊ុប រួច​នោម​ដាក់​ក្នុង​ឆ្នាំង​ទៀត​ផង។

តាម​រយៈ​ការ​ស៊ើប​អង្កេត​នេះ លោក​កំណត់​បាន​ថា បុរស​ជា​ជន​ល្មើស​គឺ​ជា​ម្ចាស់​ហាង​លក់​ស៊ុប​ដូច​គ្នា​ក្នុង​តំបន់​នេះ។ ដោយ​សារ​តែ​ច្រណែន​ម្ចាស់​ហាង​រង​គ្រោះ​លក់​ដាច់​ជាង​ខ្លួន បុរស​ជា​ជន​ល្មើស​ក៏​បាន​ធ្វើ​សកម្មភាព​ដ៏​គម្រក់​នេះ​ដើម្បី​ជា​ការ​សង​សឹក។

គួរ​ឲ្យ​ដឹង​ថា ហេតុ​ការណ៍​ស្រដៀង​គ្នា​នេះ​ក៏​ធ្លាប់​កើត​ម្ដង​ដែរ​កាល​ពី​ឆ្នាំ​មុន ដោយ​បុរស​ម្នាក់​បាន​នោម​ដាក់​ទឹក​ស៊ុប​មុន​ពេល​ដឹក​​ទៅ​ឲ្យ​ភ្ញៀវ ក្រោយ​មក​ក៏​ត្រូវ​បញ្ឈប់​ពី​ការងារ​តែ​ម្ដង៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន